នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ មានរៀបចំកិច្ចប្រជុំស្តីពី ការបង្កើតវេទិកា នវានុវត្តន៍ ដំណាំដំឡូងមី (Cassava Innovation Platform-CIP) និង....................
ចេញ​ផ្សាយ ១៤ សីហា ២០១៩
488

នាព្រឹក ថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៤ ខែ សីហា ឆ្នាំ២០១៩  នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ មានរៀបចំកិច្ចប្រជុំស្តីពី ការបង្កើតវេទិកា នវានុវត្តន៍ ដំណាំដំឡូងមី (Cassava Innovation Platform-CIP) និងទិវាបង្ហាញ គ្រឿងយន្តកសិកម្ម សម្រាប់ដាំដុះដំណាំដំឡូងមី នៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ក្រោមអធិបតីភាព លោក ប្រាក់ ជាតិថូ អគ្គនាយករង នៃអគ្គនាយកដ្ឋាន កសិកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម, លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ, លោក Torsten Munther ប្រធានសមាសភាគ ២ (ខ្សែច្រវាក់ ផលិតកម្មកសិកម្ម) នៃ កម្មវិធីអភិវត្តន៍មូលដ្ឋាន (RED IV) ។ ក្នុងកិច្ចប្រជុំនេះមានការចូលរួមជាសមាជិក សមាជិការ មកពីស្ថាប័នសាធារណៈ(អគ្គនាយកដ្ឋានកសិកម្ម, នាយកដ្ឋានកសិ-ឧស្សាហកម្ម, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាត់ដំបង, ប៉ៃលិន, ឧត្តរមានជ័យ, ព្រះវិហារ និងកំពង់ធំ ) អង្គការដៃគូ (GIZ, CIAT, AIM, CASC, UNDP...), វិស័យឯកជន( សភាពាណិជ្ជកម្ម, ម្ចាស់ សាយឡូ និង សហគមន៍កសិកម្ម សរុប ប្រមាណ ១៣០ រូប។

ចំនួនអ្នកចូលទស្សនា
Flag Counter