លោកប្រធានមន្ទីរ ប៉ាង វណ្ណាសេដ្ឋ បានអញ្ជើញចូលរួម វេទិកាសាធារណៈ ការចុះជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុក​​​​​​​.....................
ចេញ​ផ្សាយ ២០ សីហា ២០១៩
550

ថ្ងៃ ចន្ទ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹង ថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៩ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចូលរួម វេទិកាសាធារណៈ ការចុះជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ គោលបំណង វេទិកាសាធារណៈ នេះ គឺដេីម្បីផ្សារភ្ជាប់គ្នាជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ ជាមួយបងប្អូនប្រជាពលរដ្ឋ ពិសេសសុខទុក្ខ បញ្ហាប្រឈម នៅមូលដ្ឋាន ដេីម្បីរួមគ្នាដោះស្រាយ ក្នុងន័យជាអ្នកបំរេីប្រជាពលរដ្ឋ ក៏ដូចជាការចុះជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ក្នុងអង្គវេទិកានេះដែរចំពោះសំណូពរ និង បញ្ហាប្រឈមមួយចំនួន ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដោះស្រាយជូនភ្លាមៗ តាមសំនូមពរ និងបញ្ហាប្រឈមនានា ឬបញ្ហាធំដែលថ្នាក់ខេត្តមិនអាច ដោះស្រាយបាន ថ្នាក់ខេត្តបានរៀបចំសំណេីដាក់ជូនទៅថ្នាក់ជាតិ ក្រសួងពាក់ព័ន្ធដេីម្បីដោះស្រាយជូនបងប្អូនប្រជាលរដ្ឋ។ សមាជិក សមាជិការ ក្នុងវេទិកានេះមានចំនួនសរុប ៣៣៧នាក់ ស្រី ៧៨នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter