នាព្រឹក ថ្ងៃ អង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹង ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៩ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមជាមួយ លោក ជា ផល្លី នាយខណ្ឌរដ្ឋបាលព្រៃឈើ និងមន្ត្រីក្រោមឳវាទ បានអញ្ជើញចូលរួមកម្មវិធីដាំកូនឈើក្នុងសហគមន៍តំបន់ការពារធម្មជាតិ នៅភូមិដងរែក ឃុំបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម អោម ចន្ថាអភិបាលរងខេត្ត និងមន្ទីរជំនាញជុំខេត្ត រដ្ឋបាលស្រុកថ្មពួក និងការិយាល័យជំនាញស្រុក ដែររៀបចំដោយក្រសួង និងមន្ទីរបរិស្ថានខេត្ត ព្រមទាំងមានកូនឈើសម្រាប់ដាំប្រមាណ ១០០០០ដើម...។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម