លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរ​​ រួមជាមួយមន្ត្រី ១រូប បានអញ្ជើញ ចូលរួមសិក្ខាសាលាស្តីពី"ហេដ្ឋារចនាសម្ព័ន្ឋទាក់ទងនឹងគុណភាពក្នុងវិស័យចំណីអាហារនិងតួនាទីនៃការធ្វើអោយមានស្តង់ដារក្នុងទីផ្សារនាំចេញ"...................
ចេញ​ផ្សាយ ២៣ សីហា ២០១៩
497

នាព្រឹក ថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែ សីហា ឆ្នាំ២០១៩ លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោកស្រី ធឿក សុផានី អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម, កសិករជាអ្នកផលិត ចំនួន២នាក់ និងសហគមន៍មៀនម៉ាឡៃ ចំនួន ០៤នាក់ បានអញ្ជើញ ចូលរួមសិក្ខាសាលាស្តីពី"ហេដ្ឋារចនាសម្ព័ន្ឋទាក់ទងនឹងគុណភាពក្នុងវិស័យចំណីអាហារនិងតួនាទីនៃការធ្វើអោយមានស្តង់ដារក្នុងទីផ្សារនាំចេញ" ដែលរៀបចំដោយទីភ្នាក់ងារសហ ប្រតិបត្តិការអន្តរជាតិ(GIZ)សហការជាមួយវិទ្យាស្ថានមាត្រាសាស្រ្តជាតិរបស់ប្រទេសអាឡឺម៉ង់ នៅសណ្ឋាគារសោមាទេវីអង្គរ ខេត្ត សៀមរាប , អ្នកចូលរួមមាន ប្រធាន អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យពាក់ព័ន្ឋ សហគ្រិន សហគមន៍កសិកម្ម អង្គការដៃគូដែលមកពីខេត្តចំនួន៤( បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ព្រះវិហារ) សរុបចំនួន៨០នាក់។ គោលបំណង: ចែករំលែកពីស្តង់ដារគុណភាពនៃហេដ្ឋារចនាសម្ព័ន្ឋរបស់អាឡឺម៉ង់ក្នុងឧស្សាហកម្ម និងជាយុទ្ឋសាស្រ្តលើកកំពស់ការវិនិយោគអាជីវកម្ម នៅប្រទេសកម្ពុជាផ្តោត លើវិស័យចំណីអាហារ។

ចំនួនអ្នកចូលទស្សនា
Flag Counter