នារសៀលថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទេខេត្ត( ការិយាល័យកសិ-ឧស្សាហកម្ម )បានរៀបចំពិធីចុះហត្ថាលេខាលើកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី"ការផលិត និងផ្គង់ផ្គង់ស្រូវផ្ការំដួលផលិតតាមស្តង់ដារផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព(អេស.អរ.ភី)" ក្រោមអធិបតីភាព ឯកឧត្តម គឹង វណ្ណៈ អភិបាលរងនៃគណៈអធិបាលខេត្តបន្ទាយមានជ័យ ជាគណៈអធិបតី លោក គង់ ភាជ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ, លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, ភ្ញៀវជាតិ និងអន្តរជាតិ ក្រុមហ៊ុនដៃគូរសហការ និងអុវត្តន៍គម្រោងGIZ-RED.IV, VSO,IFC លោក-លោកស្រីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ឋ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យស្រុក ក្រុង តំណាងសហគមន៍កសិកម្ម សរុបចំនួន៧១នាក់ ដែលរៀបចំនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងផ្សាភ្ជាប់វិស័យឯកជនជាមួយក្រុមកសិករផលិតស្រូវ ឬសហគមន៍កសិកម្មខេត្តបន្ទាយមានជ័យ លើកកម្ពស់ការអនុវត្តផលិតកម្មកសិកម្ម តាមកិច្ចសន្យា ចូលរួមចំណែកដោះស្រាយបញ្ហាទីផ្សារកសិផលជូនប្រជាកសិករ និងបង្ហាញជូនពីសមត្ថភាពផលិតស្រូវរបស់ក្រុមកសិករ ឬសហគមន៍កសិកម្ម ខេត្តបន្ទាយមានជ័យ។ នៅក្នុងកម្មវិធីនេះលោក អភិបាលរងខេត្តបានមានប្រសាសន៍ថា ដោយធ្វើការចុះកិច្ចសន្យា ការផលិត និងផ្គត់ផ្គង់ស្រូវប្រកបដោយនិរន្ដរភាព ហើយនេះគឺជាកម្មវិធីដែលមិនដែលមាន ហើយជាលើកទី១ ដែលមន្ទីរកសិកម្មបានធ្វើកិច្ចសន្យានេះឡើង ដែលមានការចូលរួមយ៉ាងពេញលេញរវាងអ្នកលក់ និងអ្នកទិញ។ ហើយឯកឧត្ដមក៏មានប្រសាសន៍មន្ថែមទឪតថាយើងត្រូវមានការសហការណ៍គ្នាឱ្យបានរឹងមាំជាពិសេសរវាងអ្នកលក់នឹងអ្នកទិញដើម្បីឱ្យដំណាំស្រូវរបស់យើងមានលំនឹងល្អ មិនងាយនឹងចុះថ្លៃ ហើយក៏មិនងាយនឹងឡើងថ្លៃខ្ពស់ដែលធ្វើឱ្យអ្នកពិបាក។ ហើយឯកឧត្ដមបានមានប្រសាសន៍ថា មន្ទីរកសិកម្មមានភាពរឹងមាំច្បាស់លាស់ រាល់ទិន្នន័យកសិកម្មដែលបានបញ្ជូនទៅកាន់សាលាខេត្ត ជាពិសេសផលបះពាល់ពីការរាំងស្ងួតទៅលើដំណាំស្រូវដែលបានវាយប្រហារលើដីស្រែជាច្រើនម៉ឺនហិចតា ប្រកបដោយភាពទទួលខុសត្រូវនឹងភាពច្បាស់លាស់។ ជាចុងក្រោយឯកឧត្ដមអភិបាលរងខេត្ត ថ្លែអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធដែលបានខិតខំ យកចិត្តទុកដាក់លើការងារវិស័យកសិកម្ម ក្នុងន័យរួមគឺអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិយើង។ បន្ទាប់ពីនោះសហគមន៍ទាំង៤ ក៏បានចុះហត្ថលេខាលើកិច្ចសន្យាព្រមព្រៀងគ្នា ជាមួយនឹងភាគីអ្នកទិញ ប្រកបដោយរលូន។