នាព្រឹក ថ្ងៃ ពុធ ៦កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០១៩ លោក ហួត សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាគណៈធិបតី ,លោក នី វុទ្ធី អនុប្រធាននាយក ដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ជាគណៈធិបតី , លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តប៉ៃលិន ជាគណៈធិបតី ក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពីការលើកកម្ពស់ការយល់ដឹងជំងឺម៉ូសាអ៊ីក លើដំណាំដំឡូងមីនិងវិធានការគ្រប់គ្រង មានការចូលរួម ពីតំណាងការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លោក ហុក សំណាងអនុប្រធានការិយា ល័យ លោកស្រី ជុំ សាអែម មន្ត្រីការិយា ល័យ , លោក លោកស្រី ប្រធានការិយា ល័យកសិកម្មស្រុក ក្រុង មានក្រុងសិរីសោភ័ណ ស្រុក ភ្នំស្រុក ស្រុក ម៉ាឡៃ ស្រុកព្រះ នេត្រព្រះ ស្រុកស្វាយចេក ស្រុកថ្មពួក ស្រុកអូជ្រៅ ,អ្នកជួញដូរដើមដំឡូង មី , អ្នកនាំចេញ កសិផលដំឡូងមី , រួមទាំងមន្ត្រី និងអ្នកពាក់ព័ន្ធវិស័យដំឡូងមីមកពីខេត្តប៉ៃលិន ។ អង្គសិក្ខាសាលាប្រារព្ធធ្វើនៅសណ្ឋាគារព្រះច័ន្ទ ខេត្តបន្ទាយមានជ័យ មានអ្នកចូលរួមសរុប ៣៧នាក់ ស្រី៩នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម