ថ្ងៃ ចន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព .ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ២០១៩ លោក តោ មេសា អនុប្រធានការិយាល័យ បានចុះពិនិត្យកន្លែងចិញ្ចឹមជ្រូករបស់កម្មវិធី EU ដែលមានទីតាំងស្ថិតក្នុងភូមិ ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលកំពុងចិញ្ចឹមជ្រូកសរុប ២៥ក្បាល (មេចំនួន ០៥ក្បាល, បា ០១ និងជ្រូកសាច់ ១៩ ក្បាល) ។ ក្នុងនោះបានណែនាំ និងជម្រុញឳ្យគាត់បន្តយកចិត្តទុកដាក់ចិញ្ចឹមជាបន្តទៀត ពីព្រោះទីផ្សារជ្រូកនឹងហក់ឡើងមកវិញ បន្ទាប់ពីការព្រួយបារម្ភ ពីផលប៉ះពាល់នៃជំងឺឆ្លងកន្លងមក ។ សូមបញ្ជាក់ថា តម្លៃជ្រូករស់ តាមការសាកសួរពីគាត់ គឺមានតម្លៃ ៨.០០០៛/គីឡូក្រាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម