ចេញផ្សាយ ១២ កញ្ញា ២០១៩
216
ថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព .ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ២០១៩ លោក សៅ អ៊ារី និង លោក ឆាំ វ៉ាន់យ៉ុង មន្រ្តីបច្ចេកទេសការិយាល័យបសុព្យាបាល បានចុះពិនិត្យខ្សែសង្វាក់ផលិតកម្មការចិញ្ចឹមទាយកស៊ុត របស់ក្រុមកសិករនៅសង្កាត់កោះពងសត្វ ពិសេសកន្លែងចិញ្ចឹមរបស់លោកស្រី យ៉ាត ទួម មេភូមិអង្គារបុស្ប ដែលកំពុងចិញ្ចឹមសរុប ២០,០០០ក្បាល (ក្នុង១ថ្ងៃផ្តល់ស៊ុតប្រមាណ ១៣,០០០-១៤,០០០គ្រាប់) ដែលតម្លៃបោះដុំ គឺ ៣៨០-៣៩០៛/គ្រាប់ ក្នុងនោះទីផ្សារគឺមានខេត្តបន្ទាយមានជ័យ, ក្រុងប៉ោយប៉ែត និងខេត្តបាត់ដំបង ។