លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ រួមនឹងមន្ត្រី បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុ និងនីតិវិធីលទ្ធកម្មនៃ កម្មវិធី ASPIRE
ចេញ​ផ្សាយ ១២ កញ្ញា ២០១៩
218

ខេត្តបន្ទាយមានជ័យ ថ្ងៃ អង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព .ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០១៩លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមជាមួយ លោក ផែ សុភ័ក្ត អនុប្រធានការិយាល័យ និង លោកស្រី ដឿន ឡា មន្ត្រី មន្រ្តីការិយាល័យផែនការ. គណនេយ្យ និង ជាមន្ត្រី ទទួលបន្ទុកគណនេយ្យ និងហិរញ្ញាវត្ថុ នៃអនុកម្មវិធី ASPIRE លោក ឈុន សុមេធោឡា ទីប្រឹក្សាហិរញ្ញវតវត្ថុ និង លទ្ធកម្ម ខេត្តបន្ទាយមានជ័យ ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុ និងនីតិវិធីលទ្ធកម្មនៃ កម្មវិធី ASPIRE ជាសិក្ខាកាម ដែលរៀបចំដោយ លេខាធិការដ្ឋាន ASPIRE នៅ សណ្ឋាគារ ប្រេស៊ីដង់ ខេត្តបាត់ដំបង ។ កម្មវិធីបើក វគ្គបណ្តុះបណ្តាល មានការអញ្ជើញចូលរួម ជាអធិបតីយភាព លោក ចាយ សាវុន អនុប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ តំណាង ឯកឧត្តម នាយកកម្មវិធី ASPIRE, លោក ស៊ន វិចិត្ត ប្រធានក្រុមលេខាធិការដ្ឋាន ASPIRE និង លោក វង្ស ទ្រី ជំនួយការ ឯកឧត្តមនាយកកម្មវិធី ASPIRE និងមានការចូលរួម ពីទីប្រឹក្សាកម្មវិធីហិរញ្ញវត្ថុ និងលទ្ធកម្ម ថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់ដឹកនាំ មន្ទីរកសិកម្ម និងមន្ត្រី ខេត្តថ្មី ចំនួន ៩ ខេត្ត (ខេត្ត បន្ទាយមានជ័យ, ប៉ៃលិន, កំពង់ស្ពឺ, កំពង់ចាម, ត្បូងឃ្មុំ, មណ្ឌលគីរី, រតនៈគីរី, កំពង់ធំ និង សៀមរាប) សរុបចំនួន ៥២ នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter