ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៩ លោក ពិល ឆៃយ៉ា មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្តីពីវិធីសាស្រ្តផ្សព្វផ្សាយកសិកម្ម ដល់មន្រ្តីកសិកម្មឲ្យក្លាយជាទីប្រឹក្សាផ្សព្វផ្សាយកសិកម្ម នៅសាលាជាតិកសិកម្មកំពង់ចាម ដែលសិក្ខាកាមចូលរួមសរុបចំនួន ៥៤ នាក់ ស្រី១០នាក់ មកពី២៣ រាជធានីខេត្ត។ ក្នុងវគ្គនេះមានគោលបំណង ១.ចូលរួមចំណែកពង្រឹងនូវប្រសិទ្ធភាពនៃការ ផ្ទេរបច្ចេកវិទ្យា និងជួយដល់កសិករនៅក្នុងតំបន់របស់សិក្ខាកាម ដោយជំរុញឱ្យប្រែក្លាយការធ្វើកសិកម្មទៅជាកិច្ចការដែលផ្ដល់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។ ២. បង្កើនសមត្ថភាព និងចំណេះដឹងរបស់សិក្ខាកាមដែលជាមន្ត្រីផ្សព្វផ្សាយ ឱ្យចេះធ្វើការវិភាគ និងអនុវត្តកិច្ចការជាប្រព័ន្ធសំដៅរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្មដោយរួមបញ្ចូលបច្ចេកវិទ្យា និងការច្នៃប្រឌិតក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងកសិកដា្ឋន ការសម្របសម្រួលទីផ្សារ និងការចូលរួមពីដៃគូពាក់ព័ន្ធ។ ៣.បន្ទាប់ពីចប់វគ្គនេះសិក្ខាកាមអាចនឹងក្លាយជាគ្រួបង្គោល និងជាទីប្រឹក្សាផ្នែកផ្សព្វផ្សាយកសិកម្ម ប្រកបដោយជំនាញច្បាស់លាស់ នៅតាមអង្គភាពរបស់ខ្លួន។ វគ្គនេះត្រូវបានរៀបចំឡើងដោយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម