លោកអនុប្រធានមន្ទីរ ហួត សុធី រួមជាមួយ លោក ឆែម ប៊ុនថៃ និងលោក ប៉ិច ថង អតីតកសិករជាគ្រូ IPMបានអញ្ជើញចូលរួមវេទិការថ្នាក់ជាតិ ស្តីពី វិធានការចម្រុះគ្រប់គ្រងដំណាំ និងសុវត្ថិភាពស្បៀងអាហារ
ចេញ​ផ្សាយ ៣០ តុលា ២០១៩
219

ថ្ងៃចន្ទ ១កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ លោក ហួត សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បន្ទាយមានជ័យ, រួមជាមួយលោក ឆែម ប៊ុនថៃ និងលោក ប៉ិច ថង អតីតកសិករជាគ្រូ IPM បច្ចុប្បន្នជាមេឃុំគោកបល្ល័ង្គ បានអញ្ជើញចូលរួមវេទិការថ្នាក់ជាតិ ស្តីពី(វិធានការចម្រុះគ្រប់គ្រងដំណាំ និងសុវត្ថិភាពស្បៀងអាហារ) ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម មានរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារ អប្សរាផាលេស ខេត្តសៀមរាប ក្នុងគោលបំណងៈ

១-ចែករំលែកនូវលទ្ធផល សមិទ្ធិផល និងមេរៀនបទពិសោធន៍របស់កម្មវិធី IPM ជាតិ ការការពារដំណាំ ការអនុវត្តកសិកម្មល្អ ផលិតកម្មដំណាំសរីរាង្គ និងសកម្មភាពផ្សេងទៀត ដែលពាក់ព័ន្ធទៅនឹងសុវត្ថិភាពស្បៀងអាហារ និងកសិកម្មអេកូឡូស៊ីនៅកម្ពុជា,

២-បង្ហាញ និងពិភាក្សាពីករណីសិក្សា លទ្ធផលនៃការសិក្សាស្រាវជ្រាវ ការផ្តួចផ្តើមកម្មវិធីថ្មីៗ ដែលគាំទ្រការអនុវត្ត និងអភិវឌ្ឍន៍កសិកម្មល្អ និងមាននិរន្តរភាព, ៣-ពិភាក្សាលើកឧទាហរណ៍ពីការបញ្ចូលការងារ IPM និងការអនុវត្តល្អ សម្រាប់សុវត្ថិភាពស្បៀងអាហារ នៅខ្សែច្រវាក់ផលិតកម្មស្បៀងអាហារ,

៤- ពិភាក្សាពីយុទ្ធសាស្រ្តទៅពេលអនាគតក្នុងការពង្រីកការងារ IPM និងកម្មវិធីពាក់ព័ន្ធផ្សេងៗ នៅក្នុងប្រទេស ដើម្បីឆ្ពោះទៅរកផលិតកម្មកសិកម្មអេកូឡូស៊ី ប្រកបដោយនិរន្តរភាព និងសុវត្ថិភាពស្បៀងអាហារ,

៥-រៀបចំឯកសារគោលនយោបាយ និងការតស៊ូមតិសម្រាប់ផលិតកម្ម កសិកម្មអេកូឡូស៊ី និងដើម្បីកៀងគរធនធាននៅពេលអនាគត។ សមាសភាពចូលរួមៈ ១៧៧ នាក់។ វេទិកាថ្នាក់ជាតិនេះនឹងប្រកាសបិទដោយ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

ចំនួនអ្នកចូលទស្សនា
Flag Counter