ចេញផ្សាយ ០៨ វិច្ឆិកា ២០១៩
291
ថ្ងៃអង្គារ ១០កើត ខែ កត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានចុះធ្វើការសិក្សាពីតម្រូវការ និងការវិភាគគាំទ្របណ្ដុំអាជីវកម្មចិញ្ចឹមត្រី នៅស្រុកភ្នំស្រុក ឃុំប៉ោយចារ ដែលមានគ្រួសារចូលរួមសរុប ៥៣ គ្រួសារ ស្មើនឹង៥៣នាក់ សី្រ ៧នាក់ កម្មវិធីនេះមានគោលបំណង ធ្វើឱ្យកសិករទទួលបាននូវបច្ចេកទេសថ្មី ទទួលបាននូវប្រាក់ចំណូលសមរម្យ, កាត់បន្ថយការធ្វើចំណាកស្រុក, មិនចំណាយថវិកាច្រើន, មានទីកន្លែងប្រមូលទិញផលិតផលដែលមានការកំណត់តម្រូវយ៉ាងត្រឹមត្រូវ។