សិក្សាពីតម្រូវការ និងការវិភាគគាំទ្របណ្ដុំអាជីវកម្មចិញ្ចឹមមាន់ ក្នុងសហគមន៍ព្រៃឈើ នៅឃុំផ្គាំ ស្រុកស្វាយចេក”
ចេញ​ផ្សាយ ១៩ វិច្ឆិកា ២០១៩
299
ថ្ងៃព្រហស្បតិ៍ ៣រោច ខែ កត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារអនុត្តន៍កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានចុះធ្វើការសិក្សាពីតម្រូវការ និងការវិភាគគាំទ្របណ្ដុំអាជីវកម្មចិញ្ចឹមមាន់ ក្នុងសហគមន៍ព្រៃឈើ នៅភូមិប្រាសាទវៀន ឃុំផ្គាំ ស្រុកស្វាយចេក ដែលមានគ្រួសារចូលរួមសរុប ៤៧ គ្រួសារ ស្មើនឹង៤៧នាក់ សី្រ ៤៥នាក់ កម្មវិធីនេះមានគោលបំណង ធ្វើឱ្យកសិករទទួលបាននូវបច្ចេកទេសថ្មី ទទួលបាននូវប្រាក់ចំណូលសមរម្យ, កាត់បន្ថយការធ្វើចំណាកស្រុក, មិនចំណាយថវិកាច្រើន, មានទីកន្លែងប្រមូលទិញផលិតផលដែលមានការកំណត់យ៉ាងជាក់លាក់ ជាពិសេសចូលរួមចំណែកកាត់បន្ថយការកាប់រុករានដីព្រៃឈើ ។
ចំនួនអ្នកចូលទស្សនា
Flag Counter