ថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ២០១៩ ការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យបានធ្វើវគ្គផ្សព្វផ្សាយគោលនយោបាយផ្សព្វផ្សាយកសិកម្ម ទៅកាន់មន្ត្រីកសិកម្មទាំងឱ្យបានដឹងបន្ថែមទៀតពីគោលការណ៍នានា ក្នុងការងារផ្សព្វផ្សាយកសិម្មនៅខេត្តបន្ទាយមានជ័យ ដោយក្នុងនោះមានមន្ត្រីចូលរួមមកពីតាមបណ្ដាខណ្ឌ ការិយាល័យជំនាញចំណុះមន្ទីរ និងការិយាល័យកសិកម្មស្រុកក្រុង សរុបចំនួន៣៥នាក់ ស្រី៥នាក់។
នៅក្នុងវគ្គផ្សព្វផ្សាយនេះមានគោបំណងធំៗចំនួន ៥គឺ
១.ការងារផ្សព្វផ្សាយកែលំអរប្រសិទ្ធភាពប្រព័ន្ធ និងសេវាផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្ម
២.លើកកម្ពស់ការទទួលយក និងការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មរបស់កសិករប្រកបដោយប្រសិទ្ធភាព
៣.លើកកម្ពស់ប្រសិទ្ធភាពនូវការទទួលបាន និងប្រើប្រាស់បច្ចេកវិទ្យា ចំណេះដឹង និងព័ត៌មានកសិកម្ម
៤.លើកកម្ពស់រចនាសម្ព័ន្ធអង្គការកសិករ និងសហគមន៍កសិកម្ម
៥.ធ្វើឲ្យប្រសើរឡើងសន្តិសុខស្បៀង អាហារូបត្ថម្ភ និង ប្រាក់ចំណូល គ្រួសារកសិករក្រីក្រ នៅជនបទ ។
បន្ថែមលើនេះទៀតដើម្បី ស្របតាមបរិបទនៃ អភិក្រម្យ ការអភិវឌ្ឍវិស័យកសិកម្ម គឺត្រូវតែបង្កើនចំណេះដឹង និងផ្សព្វផ្សាយបន្ថែបទៀត ទៅលើការស្នូលក្នុងការផ្សព្វផ្សាយការងងារកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ទៅដល់កសិករនៅតាមមូលដ្ឋានផ្ទាល់ សម្រាប់អនុវត្តថវិកាកម្មវិធី ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម