ថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព .ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ២០១៩ លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត និង លោក ផែ សុភ័ក្ត អនុប្រធានការិយាល័យ ផែនការ -គណនេយ្យ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំផែនការមេសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០៣០ និងផែនការយុទ្ធសាស្រ្តអភិឌ្ឍន៍វិស័យកសិកម្មរាជធានី ខេត្តឆ្នាំ២០១៩-២០២៣ ក្រោមអធិបតីភាពឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសណ្ឋាគារGLORIOUS ខេត្តកំពង់ធំ ដែលរៀបចំដោយ នាយកដ្ឋានផែនការនិងស្ថិតិ គាំទ្រដោយកម្មវិធី ASPIRE/IFAD។ គោលបំណងនៃសិក្ខាសាលា គឺ ១. ប្រមូលធាតុចូលសំខាន់ៗពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាំង ២៥ ដើម្បីរៀបចំផែនការអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ ២០៣០, ២.ណែនាំការរៀបចំផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍កសិកម្មរាចធានី ខេត្ត ឆ្នាំ ២០១៩-២០២៣ ។ អ្នកចូលរួមសរុបមានប្រមាណ ៧០ រូប ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម