វគ្គបណ្ដុះបណ្ដាល ស្ដីពីវិធីសាស្ត្រផ្សព្វផ្សាយកសិកម្មដោយប្រើប្រព័ន្ធព័ត៌មានវិទ្យា នៅមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ
ចេញ​ផ្សាយ ១៨ ធ្នូ ២០១៩
348

ថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការណ៍ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមនិងការិយាល័យផ្សព្វផ្សាយកសិកម្ម បានធ្វើវគ្គបណ្ដុះបណ្ដាល ស្ដីពីវិធីសាស្ត្រផ្សព្វផ្សាយកសិកម្មដោយប្រើប្រព័ន្ធព័ត៌មានវិទ្យា ក្រោមអធិបតីភាព លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក ជា សុខុន អនុប្រធាននាយកដ្ឋានផ្សាព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណងដើម្បីបង្កើនប្រសិទ្ធភាពការងារផ្សព្វផ្សាយកសិកម្មប្រកបដោយភាពឆ្លាតវៃ និងរហ័ស របស់មន្ត្រីផ្សព្វផ្សាយកសិកម្ម ដោយប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា។ វគ្គមានអ្នកចូលរួមសរុប ២០នាក់ ស្រី៣នាក់ ដែលមានមន្ត្រីកសិកម្ម មកពីគ្រប់ការិយាល័យស្រុក/ក្រុង និងមន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter