ព្រឹកថ្ងៃពុធ ៧រោច ខែមិគសិករ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៩ នៅសាលប្រជុំមន្ទីរកសិកម្ម ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ លោក ប៉ាង វណ្ណាសេដ្ឋ និងសហការី បានជួបប្រជុំពិភាក្សាជាមួយ គណៈប្រតិភូក្រុមហ៊ុនរដ្ឋខេត្តយូណាន ដែលដឹកនាំដោយលោក Gao Shaozhou អគ្គនាយករង ក្រុមហ៊ុន Yunnan State Farms Grop Co. Ltd ដើម្បីពិភាក្សាការងារអំពី ការងារសហប្រតិបត្តិការក្នុងក្របខណ្ឌខេត្តបន្ទាយមានជ័យ និងយូណាន់ នៃប្រទេសចិន។ គោលបំណងនៃជំនួបពិភាក្សានេះគឺ ការផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងលើ វិស័យកសិកម្ម និងលើកកម្ពស់ចំណងមេត្រីភាព ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងខេត្តទាំងពីរ ។ ក្នុងកិច្ចពិភាក្សានេះដែរ ក៏មានការចូលរួមពី ថ្នាក់ដឹកនាំ មន្ទីរ ការិយាល័យជំនាញ និង សមាជិកក្រុមប្រតិភូ សរុបចំនួន ១១ រូប (ស្រី ២) ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម