ថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព .ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ ខែ មករា ឆ្នាំ២០២០ លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ រួមជាមួយ លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានអញ្ធើញចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពីការពង្រឹងសមត្ថភាព មន្ត្រី អធិការកិច្ច សុខភាពសត្វ និងផលិតកម្មសត្វ ដែលមាននីតិសម្បទា ជាមន្រ្តីនគរបាលយុត្តិធម៌ក្នុងការអនុវត្តច្បាប់ដែលរៀបចំដោយ នាយកដ្ឋានផ្សព្វផ្សាយបច្ចេកទេស និង នីតិកម្ម នៃអគ្គនាយដ្ឋាន សុខភាព សត្វ និងផលិតកម្មសត្វ នៅភោជនីយដ្ឋាន ទន្លេបាសាក់ II ដែលសមាសភាពចូលរួម មកពី ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រី នាយកដ្ឋាន នីតិកម្ម, មន្ទីរកសិកម្ម ការិយាល័យផលិតកម្ម និងបសុព្យាបាល រាជធានី ខេត្ត ទាំង ២៥ សរុប ៧២ នាក់ (ស្រ្តី ០៦នាក់) ក្រោមអធិបតីភាព លោក គឹម សាវឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម