នាព្រឹក ថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០២០ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយ លោក ឆែម ប៊ុនថៃ, លោក ចំរើន វ៉ិត, លោក អ៊ុយ ណាល់ អមដំណើរ លោក ប្រាក់ ជាតិថូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម និងប្រតិភូក្រសួងកសិកម្មថៃ តាមរយ: TICA នៅកងពលតូចថ្មើរជើងលេខ៥១ លើការងារបង្កបង្កើនផលរបស់កងពល ។ គណប្រតិភូថៃបានសម្រេចគាំទ្របច្ចេកទេសដាំដុះ ផ្ទះសំណាញ់ ការគ្រប់គ្រងដំណាំដោយណេម៉ាតូត EM សម្រាប់ធ្វើជីកំប៉ុស្ត និងអាចសិក្សាជាកន្លែងមជ្ឃមណ្ឌលបណ្តុះបណ្តាលដំណាំបន្លែ ផងដែរ ដល់កងពលតូចថ្មើជើងលេខ51។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម