ថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព .ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ២០២០ ការិយាល័យនីតិកម្មកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ សហការជាមួយនាយកដ្ឋាននីតិកម្មកសិកម្មបានបើកវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ដុំលក់រាយសម្ភារកសិកម្មក្រោមអធិបតីភាព លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ និងលោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈគ្រប់គ្រងវគ្គដែលមានភ្ញៀវកត្តិយស និងអាជីវករលក់ដូរសម្ភារកសិកម្ម សរុបចំនួន ៦៦នាក់ ស្រ្តី ១២នាក់ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម