ថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព .ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ២០២០ លោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចូលរួមជាមួយឯកឧត្តម អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ រួមជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូជប៉ុន នៃអង្គការ CMAC-JMAS ដឹកនាំ Mr.Suenaga Noriyoshi តំណាងអង្គការ JMAS ប្រចាំកម្ពុជា នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។ គោលបំណង៖ ដើម្បីបន្តការអភិវឌ្ឍន៍ភ្ជាប់ជាមួយការបោសសម្អាតមីន នៅភូមិសាស្រ្តស្រុកម៉ាឡៃចំនួន ៣ឆ្នាំបន្តទៀត និងជួយម្រុញក្នុងវិស័យកសិកម្មបន្ថែមទៀត ដោយ JMAS ជាអ្នកឧបត្ថម្ភពូជ និងសម្ភារៈមួយចំនួន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម