ថ្ងៃចន្ទ ២-៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព .ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ - ២៥ ខែ កុម្ភៈ ឆ្នាំ២០២០ លោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ រួមជាមួយលោក ទុ ពុយ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានអញ្ជើញចូលរួមអបអរសារទរពិធីប្រកាសទទួលស្គាល់សម្ព័ន្ធសហគមន៍កសិកម្ម កម្ពុជា និងពិធីប្រគល់រង្វាន់ដល់សហគមន៍កសិកម្មធ្មើមជ័យលាភីឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានកសិកម្ម ដែលលទ្ធផលដូចខាងក្រោម ៖
- លេខ១ សហគមន៍កសិកម្ម នៅខេត្តព្រះវិហារ
- លេខ២ សហគមន៍កសិកម្ម នៅខេត្តកំពង់ចាម
- លេខ៣ សហគមន៍កសិកម្ម នៅខេត្តបន្ទាយមានជ័យ គឺសហគមន៍កសិកម្ម បួរីអភិវឌ្ឍន៍
- លេខ៤ សហគមន៍កសិកម្ម នៅខេត្តកំពង់ឆ្នាំង
- លេខ៥ សហគមន៍កសិកម្ម នៅខេត្តបាត់ដំបង
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម