នាពេលព្រឹកថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព .ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ក្រុមឡជីវឧស្ម័នខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានកក្រុមឡជីវឧស្ម័នខេត្តបន្ទាយមានជ័យម្មវិធីឡជីវឧស្ម័នថ្នាក់ខេត្ត បានជួបប្រជុំដើម្បីរៀបចំផែនការ ការស្នើសុំ និងត្រៀមចុះផ្សព្វផ្សាយពីសារៈសំខាន់នៃការសាងសង់ឡជីវឧស្ម័នក្នុងខេត្តជាមួយលោក ណឹម ស្វីស ជាគ្រូបង្គោលរបស់កម្មវិធីឡជីវឧស្ម័នថ្នាក់ជាតិ ។ បន្ទាប់មកពេលរសៀល បានចុះទៅក្រុមការងារឡជីវឧស្ម័នខេត្ត បានចុះពិនិត្យនៅតាមទីតាំងចំនួន ០២កន្លែងខាងក្រោម៖
- លោក ឈួ មីនា មានទីតាំងស្ថិតនៅភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដែលគាត់ចង់សាងសង់ឡជីវឧស្ម័នទំហំ ១៥ម៉ែត្រគីប ។
- លោក ឡាច សុខា មានទីតាំងស្ថិតនៅក្នុងភូមិរកាថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក ដែលគាត់ទើបតម្លើងឡជីវឧស្ម័នរបស់ A-Tech ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម