លោក​ សាន​ វួន អនុប្រធានមន្ទីរ អមដំណើរដោយថ្នាក់ដឹកនាំការិយាល័យ និងមន្ត្រីការិយាល័យ ដើម្បីទទួលឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដើម្បីចុះពិនិត្យមើល និង....
ចេញ​ផ្សាយ ២៤ មេសា ២០២០
245

ថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព .ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែ មេសា ឆ្នាំ២០២០ លោក សាន​ វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អមដំណើរដោយថ្នាក់ដឹកនាំការិយាល័យ និងមន្ត្រីការិយាល័យ ដើម្បីទទួលឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដើម្បីចុះពិនិត្យមើល និងជួបជាមួយប្រជាកសិករកំពុងដាំដុះ ប្រមូលផលរបស់ សហគមន៍កសិកម្មបន្លែបៃតងពង្រកងវ៉ា ស្ថិតនៅក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលសហគមន៍ កំពុងមានភាពសកម្ម ក្នុងការដាំដុះដំណាំកសិកម្មលើផ្ទៃដីជាង ៤០,៥ ហិកតា ដោយក្នុងនោះ ផ្ទៃដីប្រមាណជា ២៧,៥ ហិកតា សមាជិកសហគមន៍អាចមានលទ្ធភាពធ្វើការដាំដុះពេញមួយឆ្នាំ និងផ្ទៃដីចំនួន ១៣ហិកតា អាចដាំដុះតាមរដូវកាលដែលមានទឹក សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

ចំនួនអ្នកចូលទស្សនា
Flag Counter