លោក សាន វួន អនុប្រធានមន្ទីរបានអមដំណើរឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ចុះពិនិត្យស្វែងយល់ពីខ្សែសង្វាក់ផលិតកម្មទាយកស៊ុត.................
ចេញ​ផ្សាយ ២៤ មេសា ២០២០
250

ថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព .ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែ មេសា ឆ្នាំ២០២០ លោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអមដំណើរឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យស្វែងយល់ពីខ្សែសង្វាក់ផលិតកម្មទាយកស៊ុតរបស់អ្នកស្រី យ៉ាត ទួម ដែលកំពុងចិញ្ចឹមទា សរុប ២៥ ០០០ក្បាល ដែលអាចផ្តល់ស៊ុតក្នុង១ថ្ងៃប្រមាណ ២០ ០០០គ្រាប់ (តម្លៃលក់ ៤១០៛/គ្រាប់) សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងខេត្ត និងក្រៅខេត្ត ដែលមានទីតាំងស្ថិតក្នុង ភូមិស្នាយដង្គត់ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ។

ចំនួនអ្នកចូលទស្សនា
Flag Counter