ថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព .ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែ មេសា ឆ្នាំ២០២០ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំ ដេីម្បីចុះត្រួតពិនិត្យអាងទឹកសម្រាប់បង្កបង្កេីនផល និងជម្រុញការធ្វេីកសិកម្មរួមមាន ការដាំដុះដំណាំរួមផ្សំ ការចិញ្ចឹមសត្វរបស់បងប្អូនប្រជាពលរដ្ឋ ក្រោមអធិបតីយភាព ឯកឧត្តម លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពីស្ថាប័ន មន្ទីរ អង្គភាព ពាក់ព័ន្ធ ជុំវីញខេត្តបានចូលរួម ។ កិច្ចប្រជុំ នេះធ្វេីឡេីងនៅសាលាស្រុកថ្មពួក ដេីម្បធ្វេីការស្រង់ទន្និន័យចំនួនបងប្អូនជាកសិករ ដេីម្បីចងក្រងជាសហគមន៍ ដាំដុះបន្លែ និងចិញ្ចឹមសត្វ នៅក្នុងមូលដ្ឋាន ពិសេសបងប្អូនពលរដ្ឋដែលគ្មានថវិកា អាចកម្ចីពីមូលនិធិ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកជំទាវ សម្រាប់ការការដាំដុះ និងចិញ្ចឹមសត្វ ដោយគ្មានគិតការប្រាក់នោះទេ។ បន្ទាប់ ពីចប់កិច្ចប្រជុំឯកឧត្ដម លី សារី អភិបាលរងខេត្ត ក៏បានដឹកនាំក្រុមការងារមានមន្ទីរកសិកម្ម មន្ទីរអភិវឌ្ឍន៍ជនបទ អាជ្ញាធរស្រុក ចុះពិនិត្យមើល កសិករសហគមន៍ ដាំដុះបន្លែនៅអាងជើងគ្រុស ស្ថិតនៅភូមិបន្ទាយឆ្មារជើង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក មេីលពីការបង្កបង្កើនផល ដាំដុះបន្លែសុវត្ថិភាព កាត់បន្ថយការប្រេីប្រាស់ថ្នាំគីមីកសិកម្ម។ ឯកឧត្តម ក៏បានណែនាំដល់ពួកគាត់ ឲ្យបន្តដាំដុះបន្ថែមទៀតដើម្បីបំពេញតម្រូវការទីផ្សារ ក៏ដូចជាបង្កេីនចំណូលក្នុងសេដ្ឋកិច្ចគ្រួសារ និងបានធ្វេីការផ្សព្វផ្សាយពីមូលនិធិរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកជំទាវ បើសិនបងប្អូនចង់ពង្រីកការដាំដុះបន្ថែម ហេីយខ្វះខាតថវិកា អាចកម្ចីពីមូលនិធិនេះបានដោយគ្មានគិតការប្រាក់ពីបងប្អូនឡើយ។ ហេីយនៅរសៀលថ្ងៃដដែល ឯកឧត្តម លី សារី អភិបាលរងខេត្ត ក៏បានបន្តដឹកនាំកិច្ចប្រជុំ ដេីម្បីចុះត្រួតពិនិត្ យអាងទឹកសម្រាប់បង្កបង្កេីនផល និងជម្រុញការធ្វេីកសិកម្មរួមមាន ការដាំដុះដំណាំរួមផ្សំ ការចិញ្ចឹមសត្វរបស់បងប្អូនប្រជាពលរដ្ឋ នៅសាលាស្រុកស្វាយចេក បន្តទៀតផងដែរ។ នៅក្នុងប្រជុំនោះដែរ ឯកឧត្តម អភិបាលរងខេត្ត ក៏បានជម្រុញដល់អាជ្ញាធមូលដ្ឋាន មានស្រុក ភូមិ ឃុំ ត្រូវធ្វេីការចុះផ្សព្វផ្សាយដល់បងប្អូនកសិករដែលដាំដុះបន្លែបង្ការ និងចិញ្ចឹមសត្វ នៅមូលដ្ឋានរបស់ខ្លួន ដែលខ្វះខាតដេីមទុន អាចធ្វេីការកម្ចីពីមូលនិធិនេះបាន ដេីម្បីជួយដល់បងប្អូនមានលទ្ធភាពបង្កបង្កេីនផលបន្ត តាមរយៈ ការធ្វេីការកសិកម្ មសុវត្ថិភាព គ្មានជាតិគីមី ក៏ដូចជាលេីកកម្ពស់ជីវភាពគ្រួសារ ក្នុងដំណាក់កាលនៃការរាត្បាត់នៃជំងឺកូវីដ-១៩។ តាមរយៈ មូលនិធិ លេីកកម្ពស់ជីវភាពបងប្អូនកសិករ មានជីវភាព ខ្វះខាត រាជរដ្ឋាភិបាល ក៏បានមានពូជសម្រាប់បងប្អូនបង្កបង្កេីនផល រួមនឹងដៃគូរពាក់ព័ន្ធបានចូលរួមផងដែរក្នុងផ្តល់ជាបច្ចេកទេសក្នុងការដាំដុះផងដែរ៕