ថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព .ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៣ ខែ មេសា ឆ្នាំ២០២០ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយថ្នាក់ដឹកនាំ និងមន្រ្តីការិយាល័យ ដើម្បីទទួលបដិសណ្ឋារកិច្ចឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន ចុះពិនិត្យខ្សែសង្វាក់ផលិតកម្មទាយកស៊ុតក្នុងសង្កាត់កោះពងសត្វ របស់អ្នកស្រី យ៉ាត ទួម មានទីតាំងស្ថិតក្នុងភូមិស្នាយដង្គត់ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ក្នុងគោលបំណង ក្តាប់ស្ថានភាពការផលិតស្បៀង ការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ លើវិស័យកសិកម្ម ពិសេសការចិញ្ចឹមទាយកស៊ុត ដោយក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជម្រុញឳ្យម្ចាស់ទីតាំង និងក្រុមអ្នកចិញ្ចឹមទាយកស៊ុតក្នុងសង្កាត់កោះពងសត្វ ត្រូវបន្តពង្រីកការចិញ្ចឹមទាបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារដែលកំពុងមានការកើនឡើងខ្ពស់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម