លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរ រួមជាមួយលោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរនិង មន្ត្រីការិយាល័យបានអមដំណើរ លោក លី សារី អភិបាលរងខេត្ត លោកអភិបាលស្រុកមង្គលបូរី បានចុះពិនិត្យខ្សែសង្វាក់ផលិតកម្ម និងស្ថានភាពជាក់ស្តែងក្នុងការចិញ្ចឹមសត្វរបស់កសិករនៅក្នុង..........
ចេញ​ផ្សាយ ២៦ មេសា ២០២០
574

ថ្ងៃសៅរ ៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព .ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែ មេសា ឆ្នាំ២០២០  លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរ, លោក សួម សុវណ្ណ និងលោក សៅ អ៊ារី មន្រ្តីបច្ចេកទេសការិយាល័យ បានអមដំណើរ លោក លី សារី អភិបាលរងខេត្ត លោកអភិបាលស្រុកមង្គលបូរី បានចុះពិនិត្យខ្សែសង្វាក់ ផលិតកម្ម និងស្ថានភាពជាក់ស្តែងក្នុងការចិញ្ចឹមសត្វរបស់កសិករនៅក្នុងឃុំភ្នំតូច និងឃុំរហាត់ទឹក ស្រុកមង្គលបូរី។ ដើម្បីសិក្សាស្វែងយល់ លើការឧបត្ថម្ភ ទុនចូលរួម ក្នុងការពង្រីក សង្វាក់ផលិតកម្មសត្វក្នុងស្រុក និងទូទាំងខេត្តបន្ទាយមានជ័យទាំងមូល ក្រោមជំនួយពីឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ។

ចំនួនអ្នកចូលទស្សនា
Flag Counter