ថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព .ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែ មេសា ឆ្នាំ២០២០ លោក អ៊ុច ម៉ឺន អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និង ផលិតភាពកសិកម្ម រួមជាមួយថ្នាក់ដឹក នាំការិយាល័យផលិតកម្ម និងបសុព្យាបាល បានជូនអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដឹកនាំដោយឯកឧត្តម កៅ ថាច ជាអគ្គនាយកអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី, លោក អភិបាលរងខេត្ត, លោកអភិបាល មន្រ្តីនៃមន្ទីរកសិកម្ម, ចុះពិនិត្យមើលសិប្បកម្មផលិតទឹកផ្លែស្វាយ និងមៀន នៅស្រុកម៉ាឡៃ, ការចិញ្ចឹមសត្វក្នុងសង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ និងទីតាំងដាំដុះដំណាំបន្លៃរបស់កសិករសហគមន៏ បន្លែប៉ៃតង កងវ៉ា នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីជំរុញការដាំដុះផលិត និងផ្គត់ផ្គង់ទីផ្សារ។
- មើលលទ្ធភាពក្នុងការដាំដុះបន្លែ
- កំណត់ជួបរវាងបុគ្គលិកធានាគារជាសមជិកសហគមន៏
- កំណត់អោយកសិករអាចខ្ចីប្រាក់ពី ៣ ទៅ ៤ ពាន់ដុល្លា ក្នុងគ្រួសារ ដើម្បីធ្វើសំណាញ់ខ្នាត់តូចដោយអត្រាកាលប្រាក់ ៧ %។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម