ថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព .ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ២០២០ លោក តោ មេសា អនុប្រធានការិយាល័យ និងលោក ផុន ភីរុន មន្រ្តីបច្ចេកទេស ការិយាល័យ សហការជាមួយលោក ស្រេង ជា ប្រធានកម្មវិធី BRAG នៃអង្គការទស្សនៈពិភពលោកប្រចាំខេត្តបន្ទាយមានជ័យ បានចុះជម្រុញការងារផលិតកម្មសត្វមាន់ស្រុក និង ផ្សព្វផ្សាយពីសារៈសំខាន់នៃឡជីវឧស្ម័នក្នុងខេត្ត តាមចុះតាមបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់ ការថែទាំកូនមាន់ ការសាងសង់ទ្រុងមាន់-ទ្រុងកូនមាន់បច្ចេកទេសធ្វើវ៉ាក់សាំង ជំងឺមាន់ទាំង៣ប្រភេទ និងការកែច្នៃចំណីមាន់សម្រាប់មាន់សាច់ ជូនដល់ក្រុមកសិករចិញ្ចឹមបង្ហាញសរុប ១២គ្រួសារ (ស្រ្តី ០៣នាក់) ក្នុងគោលបំណងបង្កើនសមត្ថភាព កសិករបង្ហាញ និង សារៈសំខាន់នៃការសាងសង់ឡជីវឧស្ម័ន នៅក្លឹបកុមារខ្ញែរ ស្ថិតក្នុងភូមិខ្ញែរ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម