នាព្រឹកថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព .ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយ នាយកដ្ឋាន ផែនការ ស្ថិតិ នៃក្រសួង និងមានការគាំទ្របច្ចេកទេសដោយ ក្រុមហ៊ុនយង់ឌីវេឡុប រីស៊ីច & ខនសាលធីង (Young Development Research Consulting Firm) បានរៀបចំ កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៏កសិកម្មរាជធានី ខេត្ត ឆ្នាំ២០១៩ -២០២៣ ក្រោមអធិបតីភាព លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមដោយ លោកប្រធានមន្ទីរ លោកអនុប្រធានមន្ទីរ លោក លោកស្រី ប្រធានការិយាល័យ នាយខណ្ឌរដ្ឋបាលទាំងពីរ ប្រធានផ្នែក មន្ត្រីពាក់ព័ន្ធ និងទីប្រឹក្សានៃកម្មវិធីASPIRE របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ សរុបចំនួន៣២ ក្នុងនោះស្រី៧នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម