ថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានចុះធ្វើវគ្គបណ្ដុះបណ្ដាលស្ដីពី “វិធីសាស្ត្រផ្សព្វផ្សាយកសិកម្ម” ចំនួន២វគ្គ គឺ វគ្គទី១ នៅភូមិសំរោងធំ ឃុំឈ្នួរមានជ័យ និងវគ្គទី២ នៅភូមិ បុស្បូវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ដែលមានសមសភាពចូលរួមដូចជា៖
-លោក ឯក សាវី ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម ចូលរួមបើកវគ្គ
-លោក ចំរើន វិត ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកព្រះនេត្រព្រះ
-លោក មេឃុំបុស្បូវ -លោក ជំទប់ទី១ ឃុំឈ្នួរមានជ័យ
-លោក ទៀប ដាវិន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម ជាគ្រូបណ្ដុះបណ្ដាល
-លោក រី ពិនថោង មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្មជាអ្នកសម្របសម្រួល
-និងលោក ពិល ឆៃយ៉ា មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម ជាជំនួយការ។
ក្នុងនោះដែរមានអ្នកចូលរួមសរុប៦៨នាក់ស្រី៤១នាក់។ គោលបំណងនៃវគ្គនេះ គឺ
ធ្វើឱ្យកសិករក្នុងសហគមន៍នៃឃុំគោលដៅទទួលបានការពង្រឹងសមត្ថភាពខ្ពស់លើសេវាផ្សាព្វផ្សាយកសិកម្ម ដែលអាចយកទៅអនុវត្តន៍ និងធ្វើការផ្សព្វផ្សាយបន្ដដល់ប្រជាកសិករដទៃទៀតក្នុងសហគមន៍របស់ពួកគាត់ ពិសេសឱ្យគាត់បានយល់ពីរបៀបស្វែងរកព័ត៌មានក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ក្រៅស្រុក ។
តាមការសន្និដ្ឋានឃើញថា កសិករគាត់បានយល់ដឹងច្រើនក្នុងការងារផ្សព្វផ្សាយកសិកម្ម ហើយកសិករអាចស្វែងរកព័ត៌មាននៅតាមការបណ្ដាញផ្សព្វផ្សាយនានា ដូចជាទូរទស្សន៍ វិទ្យុ ហ្វេសប៊ុក ធ្យូធូប និងបណ្ដាញសង្គមនានា.... ហើយគាត់អាចចែករំលែកនូវព័ត៌មាននៅក្នុងបណ្ដាញទាំងអស់នោះបានទៀតផង។សូមអរគុណ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម