ផ្សារសហគមន៍ផលិតផលខ្មែរ ខេត្តបន្ទាយមានជ័យ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ........
ចេញ​ផ្សាយ ២៥ កក្កដា ២០២០
468

នារសៀល ថ្ងៃសុក្រ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព .ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ២០២០ ផ្សារសហគមន៍ផលិតផលខ្មែរ ខេត្តបន្ទាយមានជ័យ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម អ៊ំ រាត្រី អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅកាច់ជ្រុងវេទិកាសួនមានជ័យ។ ការសាងសង់ផ្សារនេះឡើងក្នុងគោលបំណងជួយរកទីផ្សារសម្រាប់ផលិតផលកសិកម្ម ក្នុងដំណាក់កាលជម្ងឺកូវីដ ១៩ និងទៅអនាគត សម្រាប់ខេត្តបន្ទាយមានជ័យ ដែលបាន ប្រើប្រាស់ថវិការបស់មន្ទីរសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសហការរៀបចំដោយ រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងក្រុមការងារ ជាច្រើនទៀត។ ផ្សារសហគមន៍នឹងត្រូវបានអនុញ្ញាតឲ្យតាមបណ្តាសហគមន៍, បណ្តុំអាជីវកម្ម, ក្រុមកសិករ ដែលមានផលិតផលកសិកម្មស្រស់ កែច្នៃ ហើយជាផលិតផលសុវត្ថិភាព អាចលក់ក្នុង១សប្តាហ៍ ៣ថ្ងៃ គឺថ្ងៃសុក្រ, សៅរ៍ និងថ្ងៃអាទិត្យ។

ចំនួនអ្នកចូលទស្សនា
Flag Counter