ថ្ងៃសុក្រ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព .ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ២០២០ លោក សេង ម៉េង ប្រធានការិយាល័យ រួមនិងមន្រ្តីការិយាល័យនីតិកម្មកសិកម្ម បានចុះអធិការកិច្ចតាមដេប៉ូលក់សម្ភារកសិកម្ម និងបានណែនាំម្ចាស់ដេប៉ូថ្មីៗទៅសុំដាក់ពាក្យចូលរៀនវគ្គបណ្តុះបណ្តាលវិជ្ជាជីវះ និងជំរុញអោយសុំច្បាប់អនុញ្ញាតលក់ដុំលក់រាយ នៅច្រកចេញចូលតែមួយសាលាខេត្ត ហាមលក់សម្ភារកសិកម្មខុសច្បាប់បានចំនួន០៩ដេប៉ូ ។ ក្នុងនោះ០៥ដេប៉ូនៅឃុំសារង្គ ស្រុកស្វាយចេកនិង០៤ដេប៉ូនៅឃុំភូមិថ្មី ស្រុកថ្មពួក ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម