នៅព្រឹកថ្ងៃចន្ទ ៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព .ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ២០២០ នៅបរិវេណសាលាបឋមសិក្សាភូមិថ្មី ស្ថិតក្នុងភូមិភូមិថ្មី ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ បានរៀបចំបើកយុទ្ធនាការចាក់វ៉ាក់សាំងសារទឹកគោក្របី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត, អភិបាលនៃគណៈអភិបាលស្រុកព្រះនេត្រព្រះ អាជ្ញាធរឃុំក្នុងស្រុក ភ្នាក់សារសុខភាពសត្វភូមិ អញ្ជើញចូលរួម សរុបប្រមាណជាង ១០០នាក់ ក្នុងនោះជាលទ្ធផលចាក់បានគោសរុប ៣២៥ក្បាល និងកំពុងបន្តចុះចាក់រហូតគ្រប់ចំនួនសត្វនៅទូទាំងឃុំ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម