លោក តោ មេសា អនុប្រធានការិយាល័យ និងនិងលោក ផុន ភីរុន មន្ត្រីសហការជាមួយគម្រោង BRAG នៃអង្គការទស្សនៈពិភពលោកបានរៀបចំប្រជុំប្រចាំខែ ជាមួយផ្នែកបសុព្យាបាលស្រុកគោលដៅចំនួន ០៤ គឺ......
ចេញ​ផ្សាយ ២៩ កក្កដា ២០២០
205

នាព្រឹក ថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព .ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០២០ លោក តោ មេសា អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងលោក ផុន ភីរុន មន្រ្តីបច្ចេកទេសការិយាល័យ សហការជាមួយគម្រោង BRAG នៃអង្គការទស្សនៈពិភពលោកប្រចាំខេត្តបន្ទាយមានជ័យ បានរៀបចំប្រជុំប្រចាំខែ ជាមួយផ្នែកបសុព្យាបាលស្រុកគោលដៅចំនួន ០៤ គឺស្រុកព្រះនេត្រព្រះ, ថ្មពួក និងភ្នំស្រុក, ភ្នាក់ងារសុខភាពសត្វសរុប ២២នាក់ (ស្រ្តី ០៥នាក់) ក្នុងគោលបំណង ត្រៀមផែនការចុះធ្វើវ៉ាក់សាំងសត្វ គឺវ៉ាក់សាំងសារទឹក និងអុតក្តាម សម្រាប់គោក្នុងគម្រោង និងគោនៅជិតខាងគ្នាចំនួនប្រមាណ ១ ០០០ក្បាល (គោក្នុងគម្រោងមានជាង ៦០០ក្បាល) ក្រៅពីនេះ យើងបានពិភាក្សាគ្នាជាមួយអង្គការទស្សនៈពិភពលោក ស្តីពីការសិក្សាគម្រោង ដើម្បីរៀបចំ សាកល្បងឳ្យមាន «មជ្ឈមណ្ឌលប្រមូលផ្តុំផលិតផលកសិកម្ម» សម្រាប់ជួយប្រមូលទិញមាន់ដែលបោចហើយ ឬកសិផលកសិកម្ម នៅក្នុងឃុំចំណោម ស្រុកមង្គលបូរី ដើម្បីជួយបង្កើតទីផ្សារ និងជួយជម្រុញផលិតផលដែលក្រុមកសិករផលិតបានមកតាំងលក់នៅលើទីផ្សារចុងសប្តាហ៍ ឬទីផ្សារក្នុងក្រុងសិរីសោភ័ណ នាជំហានបន្ត សម្រាប់ដំណាក់កាលវិបត្តិកូវីដ១៩នេះ ។

ចំនួនអ្នកចូលទស្សនា
Flag Counter