ពិធីចុះហត្ថលេខា លើកិច្ចសន្យាផលិតកម្មកសិកម្ម ស្ដីពីការផលិត និងផ្គត់ផ្គង់ស្រូវផ្ការមដួលផលិតតាមស្តង់ដារផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព រវាង...
ចេញ​ផ្សាយ ០៣ កញ្ញា ២០២០
222

នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព .ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការណ៍ជាមួយអង្គការGIZ និងមានការគាំទ្រពីនាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីចុះហត្ថលេខា លើកិច្ចសន្យាផលិតកម្មកសិកម្ម ស្ដីពីការផលិត និងផ្គត់ផ្គង់ស្រូវផ្ការមដួលផលិតតាមស្តង់ដារផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព រវាងក្រុមហ៊ុនបាត់ដំបងរ៉ាយ៍ និងសហគមន៍ចំនួន ៧ ដែលមានបរិមាណស្រូវសរុបចំនួន ៣ ២៤៤,៥០តោន រួមមាន៖

១.សហគមន៍កសិកម្មរំដួលទានកាំ

២.សហគមន៍កសិកម្មសំរោងមានជ័យ

៣.សហគមន៍កសិកម្មពោធិ៍រាំបុណ្យចំរើនផល

៤.សហគមន៍កសិកម្មអាងជើងគ្រុះ

៥.សហគមន៍កសិកម្មតាផូរុងរឿង

៦.សហគមន៍កសិកម្មអូរជ្រៅរស្មើសាមគ្គី

៧.សហគមន៍ក្បាលស្ពានដូនណយ។

ដែលមានអ្នកចូលរួមសរុប ៧៣នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter