សកម្មភាពការងារកម្មវិធី ASPIRE ខេត្តបន្ទាយមានជ័យ ប្រចាំថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០
ចេញ​ផ្សាយ ២៦ វិច្ឆិកា ២០២០
428

១. ក្រុមការងារ ASPIRE នៃការិយាល័យផលិតកម្ម និងបសុព្យាបាល  សហការជាមួយ ការិយាល័សេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ និង ភ្នាក់ងារផ្សព្វផ្សាយសង្កាត់និមិត្ត បានរៀបចំទិវាបង្ហាញពីបច្ចេកទេស ចិញ្ចឹមមាន់ នៃបណ្ដុំអាជីវកម្មមាន់របស់កម្មវិធី ASPIRE នៅផ្ទះកសិករបង្ហាញឈ្មោះ  ហែម ឃឿន ភេទស្រី ភូមិ និមិត្ត៤ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដែលមានការអញ្ជើញចូលរួមពី លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរ កសិកម្មខេត្ត និងជាអនុប្រធានអនុកម្មវិធី ថ្នាក់ខេត្ត,  មន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល និងសមាជិកបណ្តុំ និងក្រៅបណ្តុំ សរុប ៤៥ នាក់ (ស្រី ១២)។ គោលបំណងសំខាន់នៃការរៀបចំនេះ គឺ បង្ហាញពីលទ្ធផលអនុវត្តកន្លងមក ព្រមទាំងរំលឹកពី បច្ចេកទេសសំខាន់ៗ ដោយកសិករជាអ្នកអនុវត្តផ្ទាល់ ចែករំលែកបទពិសោធន៍ការអនុវត្តកន្លងមក ជាពិសេសគឺ ការធ្វើវ៉ាក់សាំងលើ កូនមាន់ ជាដើម ។
២. ក្រុមការងារ ASPIRE នៃខណ្ឌរដ្ឋបាលជលផល សហការជាមួយ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបង្គលបូរី និង ភ្នាក់ងារផ្សព្វផ្សាយឃុំ បានរៀបចំពិធី ផ្តល់ការគាំទ្រសម្ភារៈ និងធាតុចូលកសិកម្ម  ដល់បណ្ដុំអាជីវកម្ម ចិញ្ចឹមត្រី  ស្ថិតនៅភូមិខ្លាខាំឆ្កែ ឃុំ តាឡំ ស្រុក មង្គលបូរី ដែលមានការអញ្ជើញចូលរួម ពី លោក ស៊ុយ ប៊ុនថន ទីប្រឹក្សាគ្របគ្រងអនុកម្មវិធី, ក្រុមប្រឹក្សាឃុំ និង មន្រ្តីរដ្ឋបាលជលផល កសិករជាសមាជិកបណ្តុំសរុបចូលរួមចំនួន ៤៥នាក់ (ស្រី៥) ។ ការផ្តល់ទុនគាំទ្រនេះ  ជាការរួមចំណែក ក្នុងការគាំទ្រ ដល់ផែនការអាជីវកម្មរបស់ សមាជិកម្នាក់ៗ ដើម្បីជួយជម្រុញផលិតកម្មចិញ្ចឹមត្រី ស្របតាមបច្ចេកទេស និងបន្សាុំ ទៅនឹង ការប្រែប្រួលអាកាសធាតុ  ។ សម្ភារៈដែលផ្តល់ជូនរួមមានសម្រាប់ ១ គ្រួសារៈ ពូជកូនត្រីអណ្តែង ៦០០ ក្បាល, ចំណីផ្សំស្រាច់សម្រាប់ កូនត្រី ១០ គីឡូក្រាម ។

ចំនួនអ្នកចូលទស្សនា
Flag Counter