ថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព .ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៥ ខែ មីនា ឆ្នាំ២០២១ ការិយាល័យផែនការ គណនេយ្យ បានរៀបចំកិច្ចប្រជុំណែនាំ ស្តីពី វិធាន និងនីតិវិធីចំណាយសម្រាប់រៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងសន្និសីទ នៅសាលាប្រជុំតូច នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រោមអធិបតីភាពលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរជាប្រធានកិច្ចប្រជុំ ។ សមាសភាពចូលរួមមានៈ លោកអនុប្រធានមន្ទីរ, លោកនាយខណ្ឌរដ្ឋបាលជលផល, ព្រៃឈើ និងប្រធាន-អនុប្រធានការិយាល័យចំណុះមន្ទីរ ព្រមជាមួយមន្រ្តីពាក់ព័ន្ធ សរុប ២១នាក់ (ស្រ្តី ០៦នាក់) ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម