នារសៀល ថ្ងៃពុធ ៩រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព .ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ២០២១ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ក្នុងក្របខណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប (TSSD-AF) បានប្រគល់ស្រូវពូជចំនួន២០០០ គីឡូក្រាម មានពូជផ្ការំដួល និងសែនក្រអូប ដល់សហគមន៍ចំនួន ៤សហគមន៍ ដែលបានរងផលប៉ះពាល់ ដោយសារទឹកជំនន់ ក្នុងឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលក្នុងមួយសហគមន៍ទទួលបានចំនួន ៥០០គីឡូក្រាម ក្នុងនោះមានសហគមន៍ផលិតពូជស្រូវរំដួលទានកាំ សហគមន៍ផលិតពូជស្រូវអាងជើងគ្រុះ សហគមន៍ផលិតពូជស្រូវពោធិ៍រាំបុណ្យចម្រើនផល និងសហគមន៍ផលិតពូជស្រូវសំរោងមានជ័យ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម