លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរ បានអមដំណើរឯកឧត្តម លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមបើកវគ្គ..................
ចេញ​ផ្សាយ ២៨ ឧសភា ២០២១
393

 ថ្ងៃព្រហស្បតិ៍ ១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព .ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ២០២១ ១.សកម្មភាពថ្នាក់ដឹកនាំមន្ទីរ លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអមដំណើរឯកឧត្តម លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលសារៈសំខាន់នៃដំណាំចំណីសត្វ និងធ្វើបង្ហាញ រៀបចំដោយ ការិយាល័យផលិតកម្ម និងបសុព្យាបាល​ ដោយមានការចូលរួមលោក លោក តោ មេសា អនុប្រធាន,សហការជាមួយលោក លន់ សុវណ្ណ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកម៉ាឡៃ ដែលមានអ្នកចូលរួមសរុប ២៦ នាក់ (ស្រ្តី ០៨នាក់) ហើយសមាសភាពចូលរួមមាន៖ លោកមេឃុំបឹងបេង មេភូមិ និងក្រុមកសិករចិញ្ចឹមគោ ស្ថិតក្នុងផ្ទះលោក ឈឿន ម៉ៅ ហៅ ម៉ៅ (កសិករទទួលធ្វើបង្ហាញបច្ចេកទេស) មានទីតាំងស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ក្រោមអធិបតីភាពឯកឧត្តម លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ ជាគណៈអធិបតី ។ ក្រៅពីនោះ មន្រ្តីជំនាញ ឆ្លៀតផ្សព្វផ្សាយពីជំងឺឆ្លងលើគោ Lumpy Skin Disease (LSD) ដែលកំពុងកើតឡើងលើសត្វគោ នៅប្រទេសជិតខាងយើងផងដែរ ។

ចំនួនអ្នកចូលទស្សនា
Flag Counter