ថ្ងៃព្រហស្បតិ៍ ១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព .ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ២០២១លោក សេង ម៉េង ប្រធានការិយាល័យនីតិកម្មកសិកម្ម បានដឹកនាំសហការីចុះអធិការកិច្ច ដេប៉ូលក់ជីកសិកម្ម និងថ្នាំកសិកម្ម នៅស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុក៖ - បានផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្តីពីសុវត្ថិភាព ការគ្រប់គ្រងសំបកវេចខ្ចប់ថ្នាំកសិកម្ម និងរបៀបមើល QR Code លើសំបកថ្នាំកសិកម្មតាមដេប៉ូលក់ថ្នាំកសិកម្មនិងជីកសិកម្ម ។
- បានធ្វើការអប់រំ ណែនាំអាជីវករ អោយដាក់តាំងលក់អោយបានសមស្របតាមវិធានបច្ចេកទេស។
- ជំរុញអោយសុំលិខិតអនុញ្ញាតលក់ដុំ លក់រាយនៅអង្គភាពច្រកចេញចូលតែមួយសាលាស្រុក ។
- ជាលទ្ធផល បានសរុបចំនួន ១១ដេប៉ូ ៖
+ ស្រុកព្រះនេត្រព្រះ បានចំនួន ០៤ដេប៉ូ ក្នុងនោះធ្វើការកែតម្រូវចំនួន ០១ដេប៉ូ ។
+ ស្រុកភ្នំស្រុក បានចំនួន ០៧ដេប៉ូ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម