សកម្មភាពនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ ថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព .ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០២១
ចេញ​ផ្សាយ ២៨ កញ្ញា ២០២១
245

- ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម៖

  • លោក អ៊ុច ម៉ឺន មន្រ្តីបច្ចេកទេសទទួលបន្ទុកផ្នែកដំណាំបន្លែ បានចុះបណ្តុះបណ្តាលលើដំណាំបន្លែ ព្រឹត្តិការណ៏ទី ២ និង ទី ៣ នៃគម្រោង ស្តារ និងពង្រឹងជីវភាពគ្រួសារងាយរងគ្រោះ និងទទួលផលប៉ះពាល់ពីការរាតត្បាតជំងឺកូវីដ១៩ នៅ ភូមិ ស្វាយខ្មៅ ឃុំ ពន្លៃ ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ជាលទ្ធផលនិងប្រធានបទ ដែលបានបង្រៀនរួមមាន៖

                        - វិធីសា្រស្តដាំដុះដំណាំសណ្កែកគួរ

                        - វិធីសាស្ត្រដាំដុះដំណាំត្រសក់

                         -វិធីសាស្រ្ត ដាំដុះដំណាំត្រប់

                         - វិធីសាស្រ្តដាំដុះស្ពៃផាកចយ

                        - វិធីសាស្ត្រថដាំដុះដំណាំត្រកួន

                        - ការអនុវត្តន៍ធ្វើជីកំប៉ុស្ត គោក និង ទឹក

វគ្គនេះមានកសិករចូលរួមសរុបចំនួន ២២ នាក់ ស្រី១១ នាក់,

- ការិយាល័យផលិតកម្ម និងបសុព្យាបាល៖

  • លោក ផុន ភីរុន មន្រ្តីបសុពេទ្យដែលប្រចាំការក្នុងសត្តឃាតដ្ឋានក្រុងសិរីសោភ័ណ ពង្រឹងការត្រួតពិនិត្យ  អនាម័យ គុណភាពសាច់សត្វ ព្រមទាំងអូសត្រាបញ្ជាក់ពីគុណភាពសាច់សត្វ បានត្រួតពិនិត្យដោយមន្រ្តីជំនាញ ជាផលិតផល សាច់សត្វដែលមានប្រភពច្បាស់លាស់ ធានាបានសម្រាប់អ្នកបរិភោគក្នុងក្រុង      សិរីសោភ័ណ នាមុនពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ។
  • លោក ឆាំ វ៉ាន់យ៉ុង និងលោក វ៉ៃ រដ្ឋា មន្រ្តីបច្ចេកទេសការិយាល័យ សហការជាមួយអាជ្ញាធរសង្កាត់ភ្នៀត និងកោះពងសត្វ បន្តចុះតាមដានស្ថានភាពសុខភាពសត្វ និងកម្ពស់ទឹក ក្រែងមានផលប៉ះពាល់ដល់សត្វពាហនៈក្នុងមូលដ្ឋាន (ក្នុងនោះ មិនទាន់មានការប៉ះពាល់លើសត្វពាហនៈនៅឡើយនោះទេ) ហើយបានចុះចាក់វ៉ាក់សាំងសារទឹកគោ ជាលទ្ធផលចាក់បាន ១៩៣ក្បាល ។
  • តម្លៃសត្វ ស៊ុត ប្រចាំថ្ងៃ៖

+តម្លៃជ្រូករស់ CP = ២,៨១ $/គក្រ

+តម្លៃជ្រូករស់ ថៃ = ២,៨១ $/គក្រ

+តម្លៃជ្រូករស់ កសិករ = ១១ ០០០៛-១១ ៥០០ ៛/គក្រ

+តម្លៃមាន់៣សាសន៍ = ៨ ៧០០៛/គក្រ (CP)

+តម្លៃមាន់សាច់= ៥ ២០០៛/គក្រ (CP)

+តម្លៃស៊ុតមាន់=៣៥០៛-៣៧០៛/គ្រាប់

+តម្លៃស៊ុតទា=៤២០៛-៤៣០៛/គ្រាប់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter