១. សកម្មភាពថ្នាក់ដឹកនាំមន្ទីរៈ
- លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និង លោក ឆែម ប៊ុនថៃ ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានអមដំណើរក្រុមការងារ នៃអគ្គនាយកដ្ឋានកសិកម្ម និងតំណាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម សុទ្ធ គឹមកុលមុន្នី បានចុះពិនិត្យស្ថានភាពទឹកជំនន់ និងចូលរួមវាយតម្លៃផលប៉ះពាល់លើដំណាំស្រូវ ដោយបានសហការជាមួយប្រធាន អនុប្រធាន ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកមង្គលបូរី, ព្រះនេត្រព្រះ និងស្រុកភ្នំស្រុក។
២. សកម្មភាពការិយាល័យជំនាញៈ
- ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម៖
- លោក អ៊ុច ម៉ឺន មន្រ្តីបច្ចេកទេសទទួលបន្ទុកផ្នែកដំណាំបន្លែ បានចុះបណ្តុះបណ្តាលលើដំណាំបន្លែ ព្រឹត្តិការណ៏ទី ២ និង ទី ៣ នៃគម្រោង ស្តារ និងពង្រឹងជីវភាពគ្រួសារងាយរងគ្រោះ និងទទួលផលប៉ះពាល់ពីការរាតត្បាតជំងឺកូវីដ១៩ ដែលឧបត្ថម្ភថវិកាដោយ SDC_FAO នៅ ភូមិ ព្រេចត្បូង ឃុំ តាផូ ស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានកសិករចូលរួមសរុបចំនួន ១១ នាក់ ស្រី ០៩ នាក់។ ប្រធានបទ ដែលបានបណ្តុះបណ្តាលមាន៖
- វិធីសា្រស្តដាំដុះដំណាំសណ្កែកគួរ
- វិធីសាស្ត្រដាំដុះដំណាំត្រសក់
-វិធីសាស្រ្ត ដាំដុះដំណាំត្រប់
- វិធីសាស្រ្តដាំដុះស្ពៃផាកចយ
- វិធីសាស្ត្រថដាំដុះដំណាំត្រកួន
- ការអនុវត្តន៍ធ្វើជីកំប៉ុស្ត គោក និង ទឹក
- ការិយាល័យផលិតកម្ម និងបសុព្យាបាល៖
- ក្រុមអន្តរាគមន៍ការិយាល័យ សហការជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ម៉ាឡៃ និង ព្រះនេត្រព្រះ ផ្នែកបសុព្យាបាលស្រុក អាជ្ញាធរឃុំតាគង់ មេភូមិ បន្តចុះតាមដានសុខភាពសត្វ នៅតាមដងផ្លូវភូមិបុស្បធំ ឃុំតាគង់ ដែលកំពុងរងផលប៉ះពាល់ដល់សត្វពាហនៈ ប្រមាណ ៣០០ក្បាល ដោយក្នុងនោះមន្រ្តីជំនាញ បានចុះចាក់ វ៉ាក់សាំងសារទឹកគោ នៅតាមផ្លូវភូមិ ដែលជាលទ្ធផលចាក់បាន សរុបចំនួន ១៧៨ក្បាល នឹងកំពុងបន្តចុះតាមដានសុខភាពសត្វ និងកំពុងបន្តចាក់វ៉ាក់សាំងរហូតគ្រប់ចំនួនសត្វក្នុងភូមិ ។ ដោយឡែកលោក អ៊ីវ វណ្ណា អនុប្រធានការិយាល័យ សហការជាមួយអាជ្ញាធរឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ចុះតាមដានស្ថានភាពសុខភាពសត្វនៅតាមកន្លែងដែលមានទឹកជន់លិច ក្នុងនោះសង្កេតឃើញថា សត្វ មានសុខភាពល្អជាធម្មតា ហើយបានណែនាំដល់ម្ចាស់សត្វ ត្រូវរកទីទួលសុវត្ថិភាព ត្រូវត្រៀមចំបើង ស្មៅ និងចំណី សម្រាប់សត្វផងដែរ ។
- តម្លៃសត្វ ស៊ុត ប្រចាំថ្ងៃ៖
+តម្លៃជ្រូករស់ CP = ២,៦៧ $/គក្រ
+តម្លៃជ្រូករស់ ថៃ = ២,៦៧ $/គក្រ
+តម្លៃជ្រូករស់ កសិករ = ១១ ០០០៛-១១ ៥០០ ៛/គក្រ
+តម្លៃមាន់៣សាសន៍ = ៨ ៧០០៛/គក្រ (CP)
+តម្លៃមាន់សាច់= ៥ ២០០៛/គក្រ (CP)
+តម្លៃស៊ុតមាន់=៣៥០៛-៣៧០៛/គ្រាប់
+តម្លៃស៊ុតទា=៤២០៛-៤៣០៛/គ្រាប់ ។
- ការងារយែនឌ័រ៖
- លោកស្រី ឡុង តាបនា មន្ត្រីបង្គោលយេនឌ័រ បានចូលរួមសិក្ខាសាលា ស្ដីពី " ការអនុវត្តការងារគាំពារ និងការអភិវឌ្ឍន៍កុមារតូចនៅថ្នាក់ក្រោមជាតិ " និង ប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២១ របស់ គ.ក.ស.ក ខេត្ត និងកិច្ចប្រជុំសម្របសម្រួលស្ដីពី ការអនុវត្តផែនការ កិច្ចការពារកុមារ ខេត្ត ដឹងនាំដោយលោកជំទាវប្រធាន គ.ក.ស.ក ខេត្តបន្ទាយមានជ័យ ។ គោលបំណង ដើម្បី ពិនិត្យមើលទ្ធផលការងារ នៃការការពារគាំពារ កុមារខេត្ត និងពិនិត្យមើលកុមារងាយរងគ្រោះដោយអំពើហឹង្សានានា និងកុមារដែររងប៉ះពាល់ដោយកូវីដ-១៩ ដោយមានការចូលរួមពីសិក្ខាកាមចំនួន ៤០នាក់ (ប្រុស០៧នាក់).
- កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE ៖
- ពេលព្រឹក លោក ពិល ឆៃយ៉ា មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម និងជាមន្ត្រីរដ្ឋបាលនិងទីផ្សារ អនុកម្មវិធីASPIRE ខេត្ត បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ពីការរៀបចំ គ្រប់គ្រង ប្រើប្រាស់ ថែទាំ និងបង្កើតគណកម្មការគ្រប់គ្រងអគារប្រមូលផ្ដុំកសិកផល នៅឃុំទ្រាស ស្រុកស្វាយចេក ដែលមានសមាភាពចូលរួមសរុប ១៥នាក់ ស្រី៤នាក់ រួមមាន
- លោក នួន សុភា ប្រធានសម្របសម្រួលកម្មវិធីASPIRE ស្រុក
- លោក មេឃុំ ទ្រាស់
- លោកស្រី ជំទប់ទី១ ឃុំទ្រាស
- លោក សមាជិកក្រុមប្រឹក្សាឃុំទ្រាស
- ភ្នាក់ផ្សព្វផ្សាយកសិកម្មឃុំ
- សមាជិកបណ្ដុំអាជីវកម្ម
- ពេលព្រឹក លោក រ៉ើយ សុភាព ទីប្រឹក្សាសម្របសម្រួលទីផ្សា អនុកម្មវិធីASPIRE ខេត្ត បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ពីការរៀបចំ គ្រប់គ្រង ប្រើប្រាស់ ថែទាំ និងបង្កើតគណកម្មការគ្រប់គ្រងអគារប្រមូលផ្ដុំកសិកផល នៅសង្កាត់ និមិត្ត ក្រុងប៉ោយប៉ែត ដែលមានសមាភាពចូលរួម៖
- លោក ស៊ុត ង៉ុយ អភិបាលរង នៃគណអភិបាលក្រុងប៉ោយប៉ែត
- លោក ម៉ែន ណន ជំទប់ទី១សង្កាត់និមិត្ត
- លោក សាន ស៊ីម៉េង ប្រធានសម្របសម្រួលក្រុង
- ភ្នាក់ផ្សព្វផ្សាយកសិកម្មឃុំ
- សមាជិកបណ្ដុំអាជីវកម្ម
- ពេលរសៀល លោក ពិល ឆៃយ៉ា មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម និងជាមន្ត្រីរដ្ឋបាលនិងទីផ្សារ អនុកម្មវិធីASPIRE ខេត្ត បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ពីការរៀបចំ គ្រប់គ្រង ប្រើប្រាស់ ថែទាំ និងបង្កើតគណកម្មការគ្រប់គ្រងអគារប្រមូលផ្ដុំ កសិកផល ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ដែលមានសមាភាពចូលរួមសរុប ១៦នាក់ ស្រី៥នាក់ រួមមាន
- លោក លឹម រត្នមុន្នី មន្រី្ដសម្របសម្រួលកម្មវិធីASPIRE ស្រុក
- លោក សមាជិកក្រុមប្រឹក្សាឃុំជប់វារី
- លោក មេភូមិ ជប់
- ភ្នាក់ផ្សព្វផ្សាយកសិកម្មឃុំ
- សមាជិកបណ្ដុំអាជីវកម្ម
- រសៀល លោក ស៊ុយ ប៊ុនថន ទីប្រឹក្សាគ្រប់គ្រង អនុកម្មវិធីASPIRE ខេត្ត បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ពីការរៀបចំ គ្រប់គ្រង ប្រើប្រាស់ ថែទាំ និងបង្កើតគណកម្មការគ្រប់គ្រងអគារប្រមូលផ្ដុំកសិកផល នៅភូមិ បឹងឈូក ឃុំទួលពង្រ ស្រុកម៉ាឡៃ ដែលមានសមាភាពចូលរួមសរុប ១៩ នាក់ ស្រី៤ នាក់ រួមមាន៖
- លោក រ៉ើយ សុភាព ទីប្រឹក្សាសម្របសម្រួលទីផ្សារ អនុកម្មវិធីASPIRE ខេត្ត
- លោក ស្មិន សំឡង មេភូមិបឹងឈូក
- លោក នៅ សំអុន ភ្នាក់ងារផ្សព្វផ្សាយឃុំទួលពង្រ
- សមាជិកបណ្តុំ ១៥នាក់ស្រី៤នាក់
លទ្ធផលរួម ៖
- សហគមន៍ និង ឃុំ យល់ព្រមផ្តល់ដីរបស់សហគមន៍កសិកម្ម ដើម្បីសាងសង់អាគារ និងប្រើប្រាស់ជាប្រយោជន៍រួមសម្រាប់រយៈយូរអង្វែង
- ម្ចាស់ដីសាងសង់អគារប្រមូលផ្ដុំ បានយល់ព្រមប្រគល់ដី រយ:ពេល៥ ឆ្នាំ និងបន្ដជួលទៅមុខទៀត
- បានបង្កើតគណៈកម្មការគ្រប់គ្រងអគារប្រមូលផ្ដុំកសិកផល
- បានកំណត់ការចូលវិភាគទាន សម្រាប់ទ្រទ្រង់ដំណើរការអគារប្រមូលផ្ដុំកសិផល។