សកម្មភាពនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ ថ្ងៃព្រហស្បត្តិ៍ ៩រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព .ស ២៥៦៥ ត្រូវនឹងថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០២១
ចេញ​ផ្សាយ ០១ តុលា ២០២១
259

១. សកម្មភាពថ្នាក់ដឹកនាំមន្ទីរៈ

  • លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និង ជាអនុប្រធានអនុ      កម្មវិធី ASPIRE ខេត្ត បានចូលរួមកិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ ២០២១ និងរៀបចំផែនការសម្រាប់ខែ តុលា ឆ្នាំ ២០២១ នៃសកម្មភាពការងារអនុកម្មកម្មវិធី ដែលរៀបចំដោយ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកថ្មពួក  នៅពេលព្រឹក និង ស្រុកភ្នំស្រុក នៅពេលរសៀល តាមរយៈប្រព័ន្ធបញ្ជូន រូបភាព និងសម្លេង​​ ZOOM ។ កិច្ចប្រជុំផ្តោតសំខាន់លើ លទ្ធផលសម្រេចបាន បញ្ហាប្រឈម និង ដំណោះស្រាយ ប្រចាំខែ កញ្ញា និង ពិភាក្សាលើកផែនការខែ បន្ទាប់ ដើម្បីបន្ស៊ីគ្នា រវាងផែនការរបស់ជំនាញ ថ្នាក់ខេត្ត ក្រុង និង ភ្នាក់ងារផ្សព្វផ្សាយសង្កាត់ ។ កិច្ចប្រជុំមានការចូលរួមពីមន្ត្រីជំនាញថ្នាក់ខេត្ត មន្ត្រីសម្របសម្រួលស្រុក និង ភ្នាក់ងារផ្សព្វផ្សាយ ឃុំ គោលដៅ នៃស្រុកទាំងពីរ ។

២. សកម្មភាពការិយាល័យជំនាញៈ

- ការិយាល័យផលិតកម្ម និងបសុព្យាបាល៖

  • ក្រុមអន្តរាគមការិយាល័យ សហការជាមួយមន្រ្តីបសុពេទ្យដែលប្រចាំការ និងម្ចាស់ត្តឃាតដ្ឋានក្រុងសិរីសោភ័ណ បានចុះធ្វើជីវសុវត្ថិភាពដោយបាញ់ថ្នាំសំលាប់មេរោគ នៅក្នុងបរិវេណទីសត្តឃាត ក្នុងគោលបំណង ថែរក្សាអនាម័យ បរិស្ថាន កាត់បន្ថយក្លិន សំលាប់មេរោគដែលបង្កឡើងដោយវីរុស បាក់តេរី និងបរាសិត ដើម្បីលើកកម្ពស់គុណភាពសាច់ និងផលិតផលពីសត្វ ដែលចេញពីសត្តឃាតដ្ឋាន ។
  • លោក ផុន ភីរុន មន្រ្តីបច្ចេកទេសការិយាល័យ បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារប្រចាំខែកញ្ញា និងលើកផែនការការងារខែតុលា របស់កម្មវិធី ASPIRE ស្រុកថ្មពួក តាមរយៈកិច្ចប្រជុំពីចម្ងាយ Zoom Meeting ក្រោមអធិបតីភាពលោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអ្នកចូលរួមសរុប ៩ នាក់ ។ 
  • លោក ផាច លីត ផ្នែកបសុព្យាបាលនៃការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកអូរជ្រៅ សហការជាមួយអាជ្ញាធរឃុំចង្ហា ភ្នាក់ងារសុខភាពសត្វភូមិ បានចុះចាក់វ៉ាក់សាំងសារទឹកគោរបស់ប្រជាកសិករនៅភូមិបឹងសិលា ជាលទ្ធផលចាក់បាន ១៨៣ក្បាល (សត្វសរុបក្នុងភូមិមាន ២៣៧ក្បាល) នឹងកំពុងបន្តចុះចាក់រហូតគ្រប់ចំនួនសត្វ ។
  • ក្រុមអន្តរាគមការិយាល័យ សហការជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកម៉ាឡៃ អាជ្ញាធរឃុំតាគង់ មេភូមិ និងភ្នាក់ងារសុខភាពសត្វភូមិ បន្តចុះចាក់វ៉ាក់សាំងសារទឹកគោ នៅតាមទីទួលសុវត្ថិភាព ផ្លូវ និងក្រោលគោ សរុបបានចំនួន ៨០ក្បាល ។
  • តម្លៃសត្វ ស៊ុត ប្រចាំថ្ងៃ៖

+តម្លៃជ្រូករស់ CP = ២,៧៣ $/គក្រ

+តម្លៃជ្រូករស់ ថៃ = ២,៧៣ $/គក្រ

+តម្លៃជ្រូករស់ កសិករ = ១១ ០០០៛-១១ ៥០០ ៛/គក្រ

+តម្លៃមាន់៣សាសន៍ = ៨ ៧០០៛/គក្រ (CP)

+តម្លៃមាន់សាច់= ៥ ០០០៛/គក្រ (CP)

+តម្លៃស៊ុតមាន់=៣៥០៛-៣៧០៛/គ្រាប់

+តម្លៃស៊ុតទា=៤២០៛-៤៣០៛/គ្រាប់ ។

- កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE

  • លោក ស៊ុយ ប៊ុនថន ទីប្រឹក្សាគ្រប់គ្រង អនុកម្មវិធីASPIRE ខេត្ត បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ពីការរៀបចំ គ្រប់គ្រង ប្រើប្រាស់ ថែទាំ និងបង្កើតគណកម្មការគ្រប់គ្រងអគារប្រមូលផ្ដុំកសិកផល នៅភូមិ កងវ៉ា សង្កាត់កំពង់ស្វាយ  ក្រុងសិរីសោភ័ណ  ដែលមានសមាភាពចូលរួមសរុប ២០នាក់ ស្រី៥នាក់ និងរួមមានសមសភាព៖

- លោកស្រីចៀង ប៊ុនធី ប្រធានសម្របសម្រួលកម្មវិធីASPIRE ក្រុង

- លោកស្រីគ្រី ដានី មន្រ្តីសម្របសម្រួលកម្មវិធីASPIRE ក្រុង

- លោកស្រី ចៅសង្កាត់រងទី1

- លោកមេភូមិកងវ៉ា

- ភ្នាក់ផ្សព្វផ្សាយកសិកម្មសង្កាត់

- សមាជិកបណ្ដុំអាជីវកម្ម

លទ្ធផល ៖

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់  និងនេសាទបានផ្ដល់ដីស្ថានីយ៍កសិកម្មខេត្ត  សម្រាប់សាងសង់អគារប្រមូលផ្ដុំកសិផល សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមយូរអង្វែង
  • បានបង្កើតគណៈកម្មការគ្រប់គ្រងអគារប្រមូលផ្ដុំកសិកផល ដូចខាងក្រោមៈ

១. លោកឆែមប៊ុនថៃ ប្រធានការិ. ក្សេត្រ សាស្រ្ត.ជាប្រធាន

២. លោកហ៊ុល សាវ៉េត ជាអនុប្រធាន

៣. លោកចាបសីម៉ាជាហេរញ្ញិក

៤. លោកឃុត សំបួង ជាអ្នកត្រួតពិនិត្យគុណភាព

៥. លោកសួនសោមជាអ្នកសម្របសម្រួលទីផ្សារ

  • បានកំណត់ការចូលវិភាគទាន សម្រាប់ទ្រទ្រង់ដំណើរការអគាប្រមូផលផ្ដុំកសិផល។
ចំនួនអ្នកចូលទស្សនា
Flag Counter