១. សកម្មភាពថ្នាក់ដឹកនាំមន្ទីរៈ
- លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និង ជាអនុប្រធានអនុ កម្មវិធី ASPIREខេត្ត, លោក ស៊ុយ ប៊ុនថន ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី និង លោក ផែ សុភ័ក្ត អនុប្រធានការិយាល័យផែនការ និង គណនេយ្យ និងជាមន្ត្រីទទួលបន្ទុកត្រួតពិនិត្យ និងវាយតម្លៃ បានចូលរួមកិច្ចប្រជុំស្តីពី ការវិភាជថវិកាកម្មវិធី ASPIRE ដែលរៀបចំដោយ នាយកដ្ឋានផែនការ និងស្ថិតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈប្រព័ន្ធបញ្ជូន រូបភាព និងសម្លេង ZOOM ។ កិច្ចប្រជុំមានគោលបំណង ដើម្បីបង្ហាញឆ្នាំ ២០២០ កន្លងទៅ និង តម្រង់ទិសដើម្បីធ្វើការបែងចែក ថវិកាកម្មវិធីសម្រាប់កម្មវិធី ASPIRE ឆ្នាំ ២០២២ ប្រកបដោយសមធម៌ និងតម្លាភាព។ កិច្ចប្រជុំមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រី ថ្នាក់ជាតិ និង ថ្នាក់ខេត្ត និងទីប្រឹក្សាកម្មវិធី ASPIRE ថ្នាក់ជាតិ និង ថ្នាក់ខេត្ត ទាំង ២៤ ប្រមាណ ជា ៧០ នាក់ ។
២. សកម្មភាពការិយាល័យជំនាញៈ
- ការិយាល័យផលិតកម្ម និងបសុព្យាបាល៖
- ក្រុមអន្តរាគមការិយាល័យ សហការជាមួយរដ្ឋបាលស្រុកម៉ាឡៃ, បញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុក, អាជ្ញាធរឃុំម៉ាឡៃ, បានឃាត់ចាប់ រឹបអូសផលិតផលមានដើមកំណើតពីជ្រូក, មាន់សរុប ១ ៩០០គីឡូក្រាម ពីផ្ទះដែលមានម្ចាស់ឈ្មោះ នីម ស្រីនិច ភេទស្រី អាយុ ២៨ឆ្នាំ ដែលមានទីតាំងស្ថិតក្នុងភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ (ទម្ងន់ ១ ៥០០គីឡូក្រាម) និង សុខ ភី ភេទស្រី អាយុ ៣៣ឆ្នាំ មានទីតាំងស្ថិតក្នុងភូមិវត្តចាស់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ (ទម្ងន់ ៤០០គីឡូក្រាម) ដោយក្នុងនោះមន្រ្តីជំនាញបាននាំយកវត្ថុតាងខាងលើ ដើម្បីមករក្សាទុកនៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាបន្តទៀត ។
- លោក អ៊ីវ វណ្ណា អនុប្រធាន លោក ញឹក វិបុល និងលោក ឆាំ វ៉ាន់ យ៉ុង មន្រ្តីបច្ចេកទេសការិយាល័យ សហការជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកម៉ាឡៃ, លោក ង៉ូយ ដន ផ្នែកបសុព្យាបាល អាជ្ញាធរឃុំអូរស្រឡៅ និងឃុំបឹងបេង បានចុះចាក់វ៉ាក់សាំងដុំពកសើស្បែកលើសត្វគោ សរុបបានចំនួន ១៥០ក្បាល ។
- លោក ផុន ភីរុន មន្រ្តីបច្ចេកទេសការិយាល័យ បានចុះចាក់វ៉ាក់សាំងសារទឹក និងអុតក្តាមគោ ចាក់ជូនកសិករឈ្មោះ ហេង លី មានទីតាំងស្ថិតក្នុងភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានចំនួន ៥០ក្បាល និងបានទម្លាក់ព្រូនគោរបស់គាត់បានចំនួន ០៩ក្បាលផងដែរ ។
- លោក សួម សុវណ្ណ មន្រ្តីបច្ចេកទេសការិយាល័យ បានចុះពិនិត្យនឹងប្រឹក្សាយោបល់បច្ចេកទេសលើការ ចិញ្ចឹមជ្រូកសាច់ របស់កសិករឈ្មោះ អ៊ុ ភា មានទីតាំងស្ថិតក្នុងឃុំសំបួរ ស្រុកមង្គលបូរី ដែលកំពុងចិញ្ចឹមជ្រូកសាច់សរុប ៣០ក្បាល ។សុវត្ថិភាព ផ្លូវ និងក្រោលគោ សរុបបានចំនួន ៨០ក្បាល ។
- តម្លៃសត្វ ស៊ុត ប្រចាំថ្ងៃ៖
+តម្លៃជ្រូករស់ CP = ២,៧៣ $/គក្រ
+តម្លៃជ្រូករស់ ថៃ = ២,៧៣ $/គក្រ
+តម្លៃជ្រូករស់ កសិករ = ១១ ០០០៛-១១ ៥០០ ៛/គក្រ
+តម្លៃមាន់៣សាសន៍ = ៨ ៧០០៛/គក្រ (CP)
+តម្លៃមាន់សាច់= ៥ ២០០៛/គក្រ (CP)
+តម្លៃស៊ុតមាន់=៣៥០៛-៣៧០៛/គ្រាប់
+តម្លៃស៊ុតទា=៤២០៛-៤៣០៛/គ្រាប់ ។
- ខណ្ឌរដ្ឋបាលជលផល៖
- លោកនាយខណ្ឌរដ្ឋបាលជលផលបន្ទាយមានជ័យ និងលោកប្រម ចិ បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីវិធីសាស្ត្រកត់ត្រា និងការវាយតម្លៃវគ្គបណ្តុះបណ្តាលមន្ត្រីរាជការ ដែលរៀបចំដោយរដ្ឋបាលជលផលនិងFAOតាមZoom meeting ដែលមានសមាសភាពចូលរួម៣៥នាក់។
- ខណ្ឌរដ្ឋបាលជលផល៖
ខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តបន្ទាយមានជ័យ បានទទួលសត្វស្លាប អកពោះព ពី ឯ.ឧ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងធ្វើការប្រគល់ជូនអង្គការ អភិរក្ស និងសង្គ្រោះសត្វព្រៃយកទៅថែរក្សា។