សកម្មភាពមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព .ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២
ចេញ​ផ្សាយ ៣០ កញ្ញា ២០២២
122
សកម្មភាពមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព .ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២
១- ថ្នាក់ដឹកនាំមន្ទីរៈ
- លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាសមាជិក អនុគណកម្មធិការវិនិយោគខេត្ត រួមជាមួយលោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក ស៊ិន អឺណាបុត្រ នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីនិតិវិធីការរៀបចំ និងការប្រព្រឹត្តទៅ នៃអនុគណៈកម្មាធិការវិនិយោគបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម យុន ហេង ប្រធាននាយកដ្ឋានវិភាគគម្រោងនិងការលើកទឹកចិត្តនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។ នៅក្នុងកិច្ចប្រជុំពេលនេះ មានការអញ្ជើញចូលរួម ពីលោកអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្ត លោកអភិបាលក្រុង/ស្រុកទាំង ៩ និងវិស័យឯកជន សរុបប្រមាណ៦០រូប នៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ ។
២- ខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយមានជ័យ
- មន្ត្រីផ្នែក និង សង្កាត់រដ្ឋបាលព្រៃឈើ ចុះល្បាតស្រាវជ្រាវបទល្មើសព្រៃឈើក្នុងដែនសមត្ថកិច្ចពុំមានជួបប្រទះបទល្មើសទេ។
៣- ខណ្ឌរដ្ឋបាលជលផលបន្ទាយមានជ័យ

- លោកប្រម ចិ នាយរងផ្នែករដ្ឋបាលជលផលព្រះនេត្រព្រះ សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំស្លក្រាម បានចុះបង្វឹកបច្ចេកទេសដល់កសិករសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមកង្កែបនៅភូមិកកោះ ឃុំឃា្លក្រាម ស្រុកស្វាយចេក ចំនួន៤គ្រួសារ។

លទ្ធផលបានបង្វឹកនិងណែនាំបច្ចេកទេសបន្ថែមមួយចំនួនដូចជា៖
  • ការផ្តល់ចំណីតាមបច្ចេកទេស
  • ការរក្សាកូនក្អុក(កូនទើបញាស់)
  • ការធ្វើអនាម័យអាងឬតង់
  • ការព្យាបាលជំងឺ
  • ការគ្រប់គ្រង ការការពារទូទៅដើម្បីអោយស្របទៅនឹងការប្រែប្រួលអាកាសធាតុ។
- លោក នូវ លាង នាយសង្កាត់រដ្ឋបាលជលផលសិរីសោភ័ណ សហការជាមួយភ្នាក់ងារផ្សព្វផ្សាយសង្កាត់ភ្នៀត បានចុះបង្វឹកបច្ចេកទេសដល់កសិករសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមកង្កែបនៅភូមិភ្នៀត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ចំនួន៤គ្រួសារ។
លទ្ធផលបានបង្វឹកនិងណែនាំបច្ចេកទេសបន្ថែមមួយចំនួនដូចជា៖
  • ការផ្តល់ចំណីតាមបច្ចេកទេស
  • ការរក្សាកូនក្អុក(កូនទើបញាស់)
  • ការធ្វើអនាម័យអាងឬតង់
  • ការព្យាបាលជំងឺ
  • ការគ្រប់គ្រង ការការពារទូទៅដើម្បីអោយស្របទៅនឹងការប្រែប្រួលអាកាសធាតុ។
៤- ការិយាល័យផលិតកម្ម និងបសុព្យាបាល
- ក្រុមអន្តរាគមការិយាល័យ បន្តសហការជាមួយលោក ព្រឹក ហល់ ផ្នែកបសុព្យាបាលស្រុកភ្នំស្រុក, អាជ្ញាធរឃុំស្ពានស្រែង, មេភូមិ, ភ្នាក់ងារសុខភាពសត្វភូមិ ប្រជាកសិករជាម្ចាស់សត្វ បន្តចុះចាក់ថ្នាំវីតាមីន និងចាក់វ៉ាក់សាំងសារទឹកគោ-ក្របី នៅចំណុចទីទួលសុវត្ថិភាពភូមិស្ពាន ដែលប្រជាកសិករបានប្រមូលផ្តុំសត្វគោក្របី មកពី៣ភូមិ គឺភូមិរោគ គោកចារ និងភូមិស្ពាន ជាលទ្ធផលចាក់បានគោចំនួន ១៤០ ក្បាល និងក្របី ៦០ក្បាល និងចាក់ថ្នាំវីតាមីនបាន ៣២ក្បាល ។ បន្ទាប់មកក្រុមអន្តរាគម បន្តណែនាំដល់ម្ចាស់សត្វ ពីរបៀបមើលថែទាំសត្វ ផ្តល់ចំណីទឹក ពិសេសត្រូវដុតភ្នក់ភ្លើងដើម្បីផ្តល់កំដៅដល់សត្វរបស់ពួកគាត់ផងដែរ ។
- មន្រ្តីជំនាញបសុពេទ្យដែលប្រចាំការនៅតាមសត្តឃាតដ្ឋានក្នុងខេត្ត ពង្រឹងការងារត្រួតពិនិត្យអនាម័យ គុណភាពសាច់សត្វ និងផលិតផលមានដើមកំណើតពីសត្វ ថាពិតជាគ្មានជំងឺឆ្លង ដោយគ្រប់ផ្ទាំងសាច់ដែលចេញពីសត្តឃាតដ្ឋាន គឺមាន អូសត្រាបញ្ជាក់ពីសុវត្ថិភាពល្អ សម្រាប់តាំងលក់លើទីផ្សារ និងអ្នកបរិភោគក្នុងខេត្ត ។
- តម្លៃសត្វ ស៊ុតប្រចាំថ្ងៃៈ
  • តម្លៃជ្រូករស់ CP = ១០ ០០០៛/គក្រ
  • តម្លៃជ្រូករស់ កសិករ = ៨ ៨០០៛-៩ ១០០ ៛/គក្រ
  • តម្លៃមាន់សាច់= ៦ ០០០៛/គក្រ (CP)
  • តម្លៃមាន់៣សាសន៍ = ៦ ៨០០៛/គក្រ (CP)
  • តម្លៃស៊ុតមាន់=៤៣០-៤៥០៛/គ្រាប់
  • តម្លៃស៊ុតទា=៤៦០៛-៤៨០០៛/គ្រាប់ ។
៥- សកម្មភាពគម្រោង
- ក្រុមការងារថ្នាក់ខេត្តក្នុងគម្រោង TSSD-AF សហការណ៍ជាមួយ ការិយាល័យអភិវឌ្ឍន៍សហគមន៍សហគមន៍កសិកម្ម និងក្រុមការងារសេវាករទី៨ (SSP8) បានបើកវគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង ដល់ប្រធានក្រុមកែលម្អរទីផ្សារ ចំនួន ០៩ក្រុម នៅក្នុងស្រុកថ្មពួក ក្រោមអធិបតីភាព លោក ផល ថោណី ប្រធានសម្របសម្រួលគម្រោងថ្នាក់ស្រុក ស្រុកថ្មពួក និងមានសមាសភាពចូលរួមមាន PAMRIC, ARIESO PST-Rice,Broker,Gender,CMAWs សរុប ២៣នាក់ ស្ត្រី ១១នាក់ នៅសាលប្រជុំសាលាស្រុកថ្មពួក។
- ក្រុមការងារថ្នាក់ខេត្តក្នុងគម្រោង TSSD-AF សហការណ៍ជាមួយ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងក្រុមការងារសេវាករទី៨ (SSP8) បានបើកវគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង ដល់ថ្នាក់ដឹកនាំក្រុមកែលម្អរទីផ្សារ ចំនួន ១៣ក្រុម នៅក្នុងក្រុងសិរីសោភ័ណ ក្រោមអធិបតីភាព លោក គាំ សុគន្ធ មន្ត្រីសម្របសម្រួលគម្រោងថ្នាក់ជាតិ និងមានសមាសភាពចូលរួមមាន TA, PAMRIC, PM, Broker, Gender សរុប ៣៩នាក់ ស្ត្រី ១២នាក់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។
ចំនួនអ្នកចូលទស្សនា
Flag Counter