សកម្មភាពមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព .ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២
១- ខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយមានជ័យ
- សង្កាត់រដ្ឋបាលព្រៃឈើថ្មពួក ប្រគល់កូនឈើ១១០ដើម ជូននគរបាលការពារបេតិកភ័ណ្ឌប្រចាំប្រាសាទបន្ទាយឆ្មារ ។
- មន្ត្រីផ្នែក និង សង្កាត់រដ្ឋបាលព្រៃឈើ ចុះល្បាតស្រាវជ្រាវបទល្មើសព្រៃឈើក្នុងដែនសមត្ថកិច្ចពុំមានជួបប្រទះបទល្មើសទេ។
២- ខណ្ឌរដ្ឋបាលជលផលបន្ទាយមានជ័យ
- លោកនូវ លាង នាយសង្កាត់រដ្ឋបាលជលផលសិរីសោភ័ណ សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំឈ្នួរមានជ័យ បានចុះបង្វឹកបច្ចេកទេសដល់កសិករសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមកង្កែបនៅភូមិរពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ បាចំនួន០៤គ្រួសារ។
ដោយបានបង្វឹក និងណែនាំបច្ចេកទេសបន្ថែមមួយចំនួនដូចជា៖
៣-ការិយាល័យផ្សព្វផ្សាយកសិកម្ម
-លោក ឯក សាវី ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម
-លោកស្រី ជូ ចរិយា មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម
-លោក មាស ពៅ ភ្នាក់ងារផ្សព្វផ្សាយឃុំភ្នំលៀប
បានចូលរួមសិក្ខាសាលាស្តីពី "វេទិកាថ្នាក់ជាតិសម្រាប់ការផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ" នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពនវានុវត្តន៍កសិកម្ម នៃកសិកម្មត្រូពិច TAP-AIS ក្រោមកិច្ចសហប្រតិបត្តិការរវាងនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)។ សិក្ខាសាលាផ្សព្វផ្សាយនេះត្រូវបានរៀបចំឡើងដោយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព លោក ជា សុខុន អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី តំណាងអង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ ទាំង២៥ រាជធានី-ខេត្ត ទីប្រឹក្សាគម្រោង មន្រ្តីអនុវត្តគម្រោង ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអ្នកពាក់ព័ន្ធ ចូលរួមសរុបចំនួន១០១នាក់ ស្រី៣០នាក់។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង៖
១. បង្កើតបណ្តាញការងារប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពសម្រាប់គាំទ្រដល់អ្នកផ្តល់សេវាប្រឹក្សាយោបល់ផ្សព្វផ្សាយ(EAS)
២. លើកកម្ពស់ការសម្របសម្រួល និងពង្រឹងកិច្ចសហការក្នុងចំណោមពហុភអ្នកពាក់ព័ន្ធ
៣. ផ្សព្វផ្សាយពីគោលការណ៍ណែនាំសម្រាប់ភ្នាក់ងារផ្សព្វផ្សាយឃុំ។
៤- ការិយាល័យផលិតកម្ម និងបសុព្យាបាល
- លោក អ៊ីវ វណ្ណា អនុប្រធាន បានដឹកនាំក្រុមអន្តរាគមការិយាល័យ សហការជាមួយលោក ផាច លីត ប្រធានផ្នែកបសុព្យាបាលស្រុកអូរជ្រៅ, អាជ្ញាធរមូលដ្ឋាន និងភ្នាក់ងារសុខភាពសត្វភូមិ បានចុះអង្កេត និងតាមដានសុខភាពសត្វ និងជួយព្យាបាលសត្វគោជូនកសិករឈ្មោះ សុខ សុផាត រស់នៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលចិញ្ចឹមគោចំនួន ១៣៥ក្បាល ក្នុងនោះមានសត្វឈឺចំនួន១០ក្បាល ។ តាមរយៈការអង្កេតរោគសញ្ញាដែលលេចចេញនៅលើខ្លួនសត្វ យើងបានសន្និដ្ឋានជាបឋមថា សត្វដែលឈឺបណ្តាលមកពីជំងឺអុតក្តាម។ ក្រោយពីបានកំណត់ជំងឺរួចមក មន្ត្រីជំនាញការិយាល័យ និងភ្នាក់ងារសុខភាពសត្វភូមិក៏បានណែនាំឲ្យម្ចាស់សត្វបំបែកសត្វឈឺចេញពីសត្វជា និងបានជួយព្យាបាលសត្វដែលមានជំងឺ ព្រមទាំងបានណែនាំឲ្យម្ចាស់សត្វបាញ់ថ្នាំសម្លាប់មេរោគក្រោលចិញ្ចឹម និងជម្រុញឲ្យចាក់វ៉ាក់សាំងការពារជំងឺអុតក្តាម ។ ជាផែនការបន្ទាប់ ក្រុមមន្ត្រីជំនាញរបស់ការិយាល័យ បន្តសហការជាមួយភ្នាក់ងារសុខភាពសត្វភូមិ នឹងបន្តចុះតាមដានសុខភាពសត្វដែលនៅក្នុងហ្វូង ព្រមទាំងចុះជួយព្យាបាលបន្តរយៈពេល៣ថ្ងៃបន្ថែមទៀត ដើម្បីឲ្យប្រាកដថាជំងឺដែលលេចចេញនេះត្រូវបានគ្រប់គ្រង ។
- មន្រ្តីបច្ចេកទេសបង្កាត់សិប្បនិម្មិតគោការិយាល័យ បានចុះបង្កាត់មេគោ ០១ក្បាល របស់កសិករ ឈឿយ ផល្លា មានទីតាំងនៅភូមិគោកទាម ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ដែលជាស្ពែមរបស់បាពូជ Black Eagle ។
- មន្រ្តីជំនាញបសុពេទ្យដែលប្រចាំការនៅតាមសត្តឃាតដ្ឋានក្នុងខេត្ត ពង្រឹងការងារត្រួតពិនិត្យអនាម័យ គុណភាពសាច់សត្វ និងផលិតផលមានដើមកំណើតពីសត្វ ថាពិតជាគ្មានជំងឺឆ្លង ដោយគ្រប់ផ្ទាំងសាច់ដែលចេញពីសត្តឃាតដ្ឋាន គឺមាន អូសត្រាបញ្ជាក់ពីសុវត្ថិភាពល្អ សម្រាប់តាំងលក់លើទីផ្សារ និងអ្នកបរិភោគក្នុងខេត្ត ។
- តម្លៃសត្វ ស៊ុតប្រចាំថ្ងៃៈ
+តម្លៃជ្រូករស់ CP = ១០ ០០០៛/គក្រ
+តម្លៃជ្រូករស់ កសិករ = ៨ ៨០០៛-៩ ១០០ ៛/គក្រ
+តម្លៃមាន់សាច់= ៦ ០០០៛/គក្រ (CP)
+តម្លៃមាន់៣សាសន៍ = ៦ ៨០០៛/គក្រ (CP)
+តម្លៃស៊ុតមាន់=៤៣០-៤៥០៛/គ្រាប់
+តម្លៃស៊ុតទា=៤៦០៛-៤៨០០៛/គ្រាប់ ។
៥- សកម្មភាពគម្រោង
- ក្រុមការងារថ្នាក់ខេត្តក្នុងគម្រោង TSSD-AF សហការណ៍ជាមួយ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងក្រុមការងារសេវាករទី៨ (SSP8) បានបើកវគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង ដល់ថ្នាក់ដឹកនាំក្រុមកែលម្អរទីផ្សារ ចំនួន ១៣ក្រុម នៅក្នុងស្រុកអូរជ្រៅ ក្រោមអធិបតីភាព លោក លី សម្បត្តិ ប្រធានសម្របសម្រួលគម្រោងថ្នាក់ស្រុក ស្រុកអូរជ្រៅ និងមានសមាសភាពចូលរួមមាន , PAMRIC, PTS-Livestock, Broker, Gender,CMAWs សរុប ៣៩នាក់ ស្ត្រី ១៩នាក់ នៅសាលប្រជុំសាលាស្រុកអូរជ្រៅ។