សកម្មភាពមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យប្រចាំ ថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព​.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០៣ ខែ តុលា ឆ្នាំ២០២២
ចេញ​ផ្សាយ ០៤ តុលា ២០២២
97

១- ក្រុមអន្តរាគមការិយាល័យផលិតកម្ម និងបសុព្យាបាល បន្តចុះត្រួតពិនិត្យ កន្លែងតាំងលក់សាច់ និងផលិតផលមានដើមកំណើតពីសត្វ នៅលើទីផ្សារចំនួន ០៣ គឺផ្សារបោះដុំ ហ៊ុយ ឡេង, ផ្សារសិរីសោភ័ណ និងផ្សារអូរអំបិល ក្នុងក្រុងសិរីសោភ័ណ ក្នុងគោលបំណងពង្រឹងអនាម័យ សុខភាពសាធារណៈ (ពុំឃើញមានការចរាចរលក់ផលិតផលជ្រូកបង្កកនោះទេ ) ។

២- ក្រុមអន្តរាគមការិយាល័យផលិតកម្ម និងបសុព្យាបាល សហការជាមួយផ្នែកបសុព្យាបាលនៃការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកព្រះនេត្រព្រះ អាជ្ញាធរឃុំភ្នំលៀប ភ្នាក់ងារសុខភាពសត្វភូមិកំបោរ និងមានការចូលរួមពីម្ចាស់សត្វ បានចុះចាក់វ៉ាក់សាំងសារទឹកគោក្របីនៅលើទីទួលសុវត្ថិភាពផ្លូវភូមិកំបោរ ជាលទ្ធផលចាក់បានចំនួន ៧០ក្បាល ។

៣- ក្រុមការងារថ្នាក់ខេត្តក្នុងគម្រោង TSSD-AF  សហការណ៍ជាមួយ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងក្រុមការងារសេវាករទី៨ (SSP8) បានបើកវគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង  ដល់ថ្នាក់ដឹកនាំក្រុមកែលម្អរទីផ្សារ ចំនួន ១៣ក្រុម នៅក្នុងស្រុកព្រះនេត្រព្រះ សមាសភាពចូលរួមមាន , PAMRIC,  PTS-Rice, Broker, Gender,CMAWs សរុប ៣៩នាក់ ស្ត្រី ១០នាក់ នៅសាលប្រជុំសាលាស្រុកព្រះនេត្រព្រះ។

៤- មន្រ្តីបច្ចេកទេសបង្កាត់សិប្បនិម្មិតគោការិយាល័យ បានចុះបង្កាត់មេគោ ០១ក្បាលរបស់កសិករឈ្មោះ សុ ភ័ក្រ្ត មានទីតាំងស្ថិតក្នុងភូមិអូរនាង ឃុំអូរនាង ក្រុងប៉ោយប៉ែត ដែលជាស្ពែមរបស់បាពូជ SM 806 Samurai ។

៥- ក្រុមអន្តរាគមការិយាល័យការិយាល័យ សហការជាមួយផ្នែកបសុព្យាបាលនៃការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកអូរជ្រៅ អាជ្ញាធរមូលដ្ឋានឃុំអូរបីជាន់ បន្តចុះព្យាបាលគោរបស់កសិករឈ្មោះ សុខ សុផាត មានទីតាំងស្ថិតក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ដែលកំពុងឈឺ ១០ក្បាល សង្ស័យជំងឺអុតក្តាម (សត្វគោសរុប ១៣៥ក្បាល) ដោយក្នុងនោះបន្ទាប់ពីព្យាបាលរយៈពេល ៣ថ្ងៃកន្លងទៅ គឺស្ថានភាពសុខភាពគោទាំង១០នោះ គឺធូរស្រាលច្រើនហើយ អាចជាសះស្បើយឆាប់ៗនេះ ។

៦- មន្រ្តីជំនាញបសុពេទ្យដែលប្រចាំការនៅតាមសត្តឃាតដ្ឋានក្នុងខេត្ត ពង្រឹងការងារត្រួតពិនិត្យអនាម័យ គុណភាពសាច់សត្វ និងផលិតផលមានដើមកំណើតពីសត្វ ថាពិតជាគ្មានជំងឺឆ្លង ដោយគ្រប់ផ្ទាំងសាច់ដែលចេញពីសត្តឃាតដ្ឋាន គឺមាន អូសត្រាបញ្ជាក់ពីសុវត្ថិភាពល្អ សម្រាប់តាំងលក់លើទីផ្សារ និងអ្នកបរិភោគក្នុងខេត្ត ។

៧- តម្លៃសត្វ ស៊ុតប្រចាំថ្ងៃ៖
   +តម្លៃជ្រូករស់ CP = ១០ ២០០៛/គក្រ 
   +តម្លៃជ្រូករស់ កសិករ = ៨ ៨០០៛-៩ ២០០ ៛/គក្រ
   +តម្លៃមាន់សាច់= ៦ ៥០០៛/គក្រ (CP)
   +តម្លៃមាន់៣សាសន៍ = ៧ ៣០០៛/គក្រ (CP)
   +តម្លៃស៊ុតមាន់=៤២០-៤៤០៛/គ្រាប់ 
   +តម្លៃស៊ុតទា=៤៥០៛-៤៧០០៛/គ្រាប់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter