សកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព .ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០៤ ខែ តុលា ឆ្នាំ២០២២
១. ក្រុមការងារថ្នាក់ខេត្តក្នុងគម្រោង TSSD-AF សហការណ៍ជាមួយ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងក្រុមការងារសេវាករទី៨ (SSP8) បានបើកវគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង ដល់ថ្នាក់ដឹកនាំក្រុមកែលម្អរទីផ្សារ ចំនួន ១២ក្រុម នៅក្នុងស្រុកព្រះនេត្រព្រះ សមាសភាពចូលរួមមាន , PAMRIC, PTS-Rice, Broker, Gender,CMAWs សរុប ៣៦នាក់ ស្ត្រី ១៧នាក់ នៅសាលប្រជុំសាលាស្រុកព្រះនេត្រព្រះ។
២. លោក ប្រម ចិ ,លោក នូវ លាង ,លោក ឆុំ វណ្ណឆៃ បានអញ្ជើញចូលរួមប្រជុំជាមួយមន្ត្រីនាយកដ្ឋានកិច្ចការរដ្ឋបាល និងអធិការកិច្ចនៃរដ្ឋបាលជលផល ស្តីពីការត្រួតពិនិត្យលទ្ធផលនៃការអនុវត្តបំពេញទម្រង់លក្ខណ្ឌការងារ ការវាយតម្លៃផ្អែកលើសមិទ្ធិកម្ម ការកត់ត្រានិងវាយតម្លៃវគ្គបណ្តុះបណ្តាល នៅខណ្ឌរដ្ឋបាលជលផលបន្ទាយមានជ័យ ដែលមានអ្នកចូលរួមចំនួន ០៦នាក់ ស្រី ០២នាក់។
៣. សង្កាត់រដ្ឋបាលព្រៃឈើ ថ្មពួក បានប្រគល់កូនឈើប្រណិតចំនួន ២៥០ ដើម ជូនលោកស្រី អ៊ុក សុវណ្ណារី យកទៅដាំក្នុងសហមន៍ធម្មជាតិភ្នំគូលេន ខេត្តសៀមរាប ។
៤. មន្រ្តីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះពិនិត្យកន្លែងដាំស្មៅ និងចិញ្ចឹមគោរបស់កសិករ សរ តៅ មានទីតាំងស្ថិតក្នុងភូមិប៉ោយសំរោង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ដែលកំពុងដាំស្មៅចំណីសត្វលើទំហំផ្ទៃដីប្រមាណ ១ហិកតា ហើយចិញ្ចឹមគោប្រមាណ ៣០ក្បាល ក្នុងនោះមន្រ្តីជំនាញ បានណែនាំដល់គាត់ ពីបច្ចេកទេសកាត់ដើមស្មៅ ដើម្បីឳ្យវាបែកគុម្ពល្អ គួរកែច្នៃជាផ្អកស្មៅសម្រាប់រដូវខ្វះចំណី ។
៥. ក្រុមអន្តរាគមការិយាល័យផលិតកម្ម និងបសុព្យាបាល សហការជាមួយផ្នែកបសុព្យាបាលនៃការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកអូរជ្រៅ អាជ្ញាធរមូលដ្ឋានឃុំអូរបីជាន់ បន្តចុះព្យាបាលគោរបស់កសិករឈ្មោះ សុខ សុផាត មានទីតាំងស្ថិតក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ដែលកំពុងឈឺ ១០ក្បាល សង្ស័យជំងឺអុតក្តាម (សត្វគោសរុប ១៣៥ក្បាល) ដោយក្នុងនោះបន្ទាប់ពីព្យាបាលរយៈពេល ០៤ថ្ងៃកន្លងទៅ គឺស្ថានភាពសុខភាពគោទាំងអស់បានជាសះស្បើយវិញហើយ ។
៦. មន្រ្តីជំនាញបសុពេទ្យដែលប្រចាំការនៅតាមសត្តឃាតដ្ឋានក្នុងខេត្ត ពង្រឹងការងារត្រួតពិនិត្យអនាម័យ គុណភាពសាច់សត្វ និងផលិតផលមានដើមកំណើតពីសត្វ ថាពិតជាគ្មានជំងឺឆ្លង ដោយគ្រប់ផ្ទាំងសាច់ដែលចេញពីសត្តឃាតដ្ឋាន គឺមាន អូសត្រាបញ្ជាក់ពីសុវត្ថិភាពល្អ សម្រាប់តាំងលក់លើទីផ្សារ និងអ្នកបរិភោគក្នុងខេត្ត ។
៧. តម្លៃសត្វ ស៊ុតប្រចាំថ្ងៃ៖
+តម្លៃជ្រូករស់ CP = ១០ ២០០៛/គក្រ
+តម្លៃជ្រូករស់ កសិករ = ៨ ៨០០៛-៩ ២០០ ៛/គក្រ
+តម្លៃមាន់សាច់= ៦ ៥០០៛/គក្រ (CP)
+តម្លៃមាន់៣សាសន៍ = ៧ ៣០០៛/គក្រ (CP)
+តម្លៃស៊ុតមាន់=៤២០-៤៤០៛/គ្រាប់
+តម្លៃស៊ុតទា=៤៥០៛-៤៧០០៛/គ្រាប់ ។